ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបសម្ដែងការគួរសមជាមួយឯកអគ្គរដ្ឋទូតគុយបា

(VOVWORLD) - លោកស្រីឯកអគ្គរដ្ឋទូត Lianys Torres Rivera បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធផលផ្នែកសេដ្ឋកិច្ច-សង្គមដែលវៀតណាមទទួលបានដោយមិនអើពើដល់ការលំបាកដោយសារជម្ងឺរាតត្បាត។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ទទួលជួបសម្ដែងការគួរសមជាមួយឯកអគ្គរដ្ឋទូតគុយបា - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) និងឯកអគ្គរដ្ឋទូតគុយបា
លោកស្រី Lianys Torres Rivera។ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី២៧ វិច្ឆិកា នៅអគាររដ្ឋសភា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយឯកអគ្គរដ្ឋទូតគុយបា លោកស្រី Lianys Torres Rivera ក្នុងឱកាសលោកស្រីឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិបេសកកម្មការទូតនៅវៀតណាម។ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានយ៉ាងសកម្មរបស់លោកស្រីឯកអគ្គរដ្ឋទូតក្នុងការពង្រឹងនិងអភិវឌ្ឍទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការពិសេសរវាងវៀតណាម-គុយបានាពេលកន្លងមក។ លោកស្រីឯកអគ្គរដ្ឋទូត Lianys Torres Rivera បានសម្ដែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធផលផ្នែកសេដ្ឋកិច្ច-សង្គមដែលវៀតណាមទទួលបានដោយមិនអើពើដល់ការលំបាកដោយសារជម្ងឺរាតត្បាត។ លោកស្រីឯកអគ្គរដ្ឋទូតគុយបាក៏បានអបអរសាទរវៀតណាម ដែលបានអនុវត្តប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ាន ប្រធាន AIPA ឆ្នាំ២០២០ ហើយចាត់ទុកថា វៀតណាមបានរួមចំណែកដល់ការលើកកំពស់តួនាទីរបស់ស្ត្រីក្នុងប្លុកអាស៊ាន។ លោកស្រីឯកអគ្គរដ្ឋទូត Lianys Torres Rivera បានឲ្យដឹងថែមទៀតថា ក្រោយពីវិល ត្រឡប់មកប្រទេសវិញ ទោះបីជានៅមុខតំណែងការងារណាក៏ដោយ ប៉ុន្តែលោកស្រីនឹងតែងតែចងចាំរាល់មនោសញ្ចេតនាដ៏ល្អប្រសើរស្ដីពីទឹកដីនិងមនុស្សវៀតណាម ក៏ដូចជាបន្តយកចិត្តទុកដាក់និងរួមចំណែកដល់ការអភិវឌ្ឍទំនាក់ទំនងពិសេសរវាងគុយបា-វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ