ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ដំណើរ ទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីនិងសាធារណៈរដ្ឋបេឡារុស

(VOVWORLD) - ដំណើរទស្សនកិច្ចនៅប្រទេសទាំងពីរពោលខាងលើរបស់លោកស្រី ប្រធានរដ្ឋសភាទទួលបានលទ្ធផលសំខាន់ជាច្រើន រួមចំណែកពង្រីកថែម ទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហ ព័ន្ធរុស្ស៊ី ក៏ដូចជាទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើ ច្រើនវិស័យជាមួយបេឡារុស ព្រមទាំងបន្តដំណើរការអនុវត្តកិច្ចព្រមព្រៀង សហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមជាមួយសភានៃប្រទេសទាំងពីរនោះផងដែរ។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ដំណើរ ទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីនិងសាធារណៈរដ្ឋបេឡារុស - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានឌូម៉ាជាតិរុស្ស៊ីលោក V. Volodin (រូបថត៖ VOV)

  នាព្រឹកថ្ងៃទី១៥ ខែធ្នូ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបានវិលត្រឡប់មក ព្រលានយន្តហោះ Noi Bai រដ្ឋធានីហាណូយ បញ្ចប់យ៉ាងល្អប្រសើរនូវ ដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធរុស្ស៊ីនិងសាធារណៈរដ្ឋបេឡារុស ចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៤ខែធ្នូ។

        ដំណើរទស្សនកិច្ចនៅប្រទេសទាំងពីរពោលខាងលើរបស់លោកស្រី ប្រធានរដ្ឋសភាទទួលបានលទ្ធផលសំខាន់ជាច្រើន រួមចំណែកពង្រីកថែម ទៀតនូវទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហ ព័ន្ធរុស្ស៊ី ក៏ដូចជាទំនាក់ទំនងមិត្តភាពប្រពៃណីនិងកិច្ចសហប្រតិបតិ្តការលើ ច្រើនវិស័យជាមួយបេឡារុស ព្រមទាំងបន្តដំណើរការអនុវត្តកិច្ចព្រមព្រៀង សហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមជាមួយសភានៃប្រទេសទាំងពីរនោះផងដែរ។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បញ្ចប់ដំណើរ ទស្សនកិច្ចនៅសហព័ន្ធរុស្ស៊ីនិងសាធារណៈរដ្ឋបេឡារុស - ảnh 2ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan និងប្រធានក្រុមប្រឹក្សាសាធារណៈរដ្ឋ (ព្រឹទ្ធសភា) បេឡារុសលោកស្រី Matalia Kochanova  

        មុនពេលបញ្ចប់ដំណើរទស្សនកិច្ចនៅបេឡារុស នារសៀលថ្ងៃទី១៤ ខែធ្នូ លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានទៅទស្សនា ថ្នាក់បង្រៀនភាសាវៀតណាមសម្រាប់កុមារជនជាតិវៀតណាមនៅរដ្ឋធានី Minsk។ ថ្លែងនៅទីនេះ លោកស្រីបានវាយតម្លៃថា៖

        “ដោយមានការជួយឧបត្ថម្ភរបស់អាជ្ញាធរតំបន់និងគណៈគ្រប់គ្រង សាលានោះ អញ្ចឹងបានជាក្មួយៗត្រូវបានរៀនភាសាវៀតណាមក្នុងបរិ យាកាសប្រកបដោយផាសុខភាព។ ខ្ញុំមានគោលបំណងចង់អោយ សមាគមន៍ជន វៀតណាមនៅបេឡារុសបន្តជួយឧបត្ថម្ភជាអតិបរមា ជាពិសេសគឺលើកទឹក ចិត្តគ្រួសារអោយជូនកូនចៅចូលរួមថ្នាក់បង្រៀនភាសាវៀតណាម ដើម្បី រក្សាភាសាវៀតណាមក្នុងជំនាន់វ័យក្មេង ជាពិសេសគឺជំនាន់ទី៣ ទី៤នៅ បេឡារុស”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ