ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញចេញដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន

(VOVWORLD) - នេះជាដំណើរទស្សនកិច្ចនៅចិនជាលើកដំបូងរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋវៀត ណាម ក្រោយពីមហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តចិន ព្រមទាំងក៏ជា ដំណើរទស្សនកិច្ចនៅចិនជាលើកដំបូងរបស់លោកស្រី Nguyen Thi Kim Ngan ក្នុងឋានៈជាប្រមុខស្ថាប័ននីតិបញ្ញត្តិរបស់វៀតណាម។

នាព្រឹកថ្ងៃទី៨ ខែកក្កដា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានអញ្ជើញចេញ ដំណើរទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន ចាប់ពី ថ្ងៃទី៨ដល់ថ្ងៃទី១២ ខែកក្កដា តាមការអញ្ជើញរបស់ប្រធានគណៈកម្មាធិការ អចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនលោក Li Zhanshu។

        នេះជាដំណើរទស្សនកិច្ចនៅចិនជាលើកដំបូងរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋវៀត ណាម ក្រោយពី មហាសន្និបាតលើកទី១៤របស់បក្សកុម្មុយនិស្តចិន ព្រមទាំងក៏ជា ដំណើរទស្សនកិច្ចនៅចិនជាលើកដំបូងរបស់លោកស្រី Nguyen Thi Kim Ngan ក្នុងឋានៈជាប្រមុខស្ថាប័ននីតិបញ្ញត្តិរបស់វៀត ណាម។

        ដំណើរទស្សនកិច្ចលើកនេះគឺសំដៅអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងសហប្រតិបតិ្តការរវាងរដ្ឋសភាវៀតណាមនិងសភាតំណាងប្រជាជន ទូទាំងប្រទេសចិន។ លោកស្រីប្រធានរដ្ឋសភាវៀតណាមនឹងជួបពិភាក្សាជាមួយ ថ្នាក់ដឹកនាំជាន់ខ្ពស់ចិន អំពីវិធានការនានាសំដៅបង្កើនកិច្ចសហប្រតិបតិ្តការគ្រប់ ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ក៏ដូចជាទិសដៅសហប្រតិបតិ្តការរវាងរដ្ឋសភា នៃប្រទេសទាំងពីរនាពេលខាងមុខផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ