ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវ នាការជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប

(VOVWORLD) - នារសៀលថ្ងៃទី៤ ខែមេសា នៅទីស្នាក់ការគណៈកម្មាធិការអឺរ៉ុប (EC) នៅ ទីក្រុងព្រុចសែល ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយប្រធាន EC លោក Jean-Claude Juncker។ 
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញជួបសវ នាការជាមួយប្រធានគណៈកម្មាធិការអឺរ៉ុប - ảnh 1ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអញ្ជើញជួបសវនាការជាមួយប្រធាន EC លោក Jean-Claude Juncker។ (រូបថត៖ TTXVN) 

  នៅជំនួបនេះ លោកប្រធាន EC បានអោយដឹងថា លោកបានចុះហត្ថលេខានិង ផ្ញើរកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ទៅកាន់ក្រុមប្រឹក្សាអឺរ៉ុប។ បន្ទាប់នោះ ក្រុមប្រឹក្សាអឺរ៉ុបនឹងដាក់ជូនសភាអឺរ៉ុប។ លោក Jean-Claude Juncker បានសង្កត់ធ្ងន់ថា ទោះបីជាភាគីទាំងពីរមានការ ស្រុះចិត្តគំនិតចំពោះការអនុម័តលើ EVFTA យ៉ាងឆាប់ៗក្ដី ក៏ប៉ុន្តែកិច្ចព្រមព្រៀង នេះត្រូវការអនុម័តដោយសភាអឺរ៉ុបជាមុនសិន។

        ចំណែកឯប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan វិញ ក៏បាន អះអាងថា វៀតណាមកំពុងខិតខំព្រឹងប្រែងបំពេញបទបញ្ញត្តិនានាក្នុងច្បាប់អោយ បានសមស្របទៅនឹងច្បាប់អន្តរជាតិនិងការសន្យាអន្តរជាតិដែលវៀតណាមបានចុះហត្ថលេខានិងចូលរួម ដែលក្នុងនោះមាន EVFTA។ ក្នុងដំណើរការកសាង ច្បាប់ រដ្ឋសភាវៀតណាមជានិច្ចកាលធានាថា មិនធ្វើអោយប៉ះពាល់ដល់សិទ្ធិធ្វើ អាជីវកម្ម វិនិយោគរបស់សហគ្រាសវៀតណាមក៏ដូចជាសហគ្រាសបរទេស ផង ដែរ។ ទន្ទឹមនឹងនោះ រដ្ឋសភាវៀតណាមជានិច្ចកាលត្រួតពិនិត្យយ៉ាងម៉ឺងម៉ាត់លើ ការប្រតិបត្តិច្បាប់ ដើម្បីធានាថា មិនកើតមានឧបសគ្គណាមួយ ដែលរាំងស្កាត់ ឬបង្កការលំបាកចំពោះសិទ្ធិធ្វើអាជីវកម្ម វិនិយោគរបស់ប្រជាជននិងសហគ្រាសនោះឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ