ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅដល់សាធារណរដ្ឋបេឡារុស

(VOVWORLD) - តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សាសាធារណរដ្ឋបេឡារុស លោក Mikhail Myasnikovich និងប្រធានសភាតំណាងរាស្ត្របេឡារុស Vladimir Andreichenko នារសៀលថ្ងៃទី ១២ ខែធ្នូ តាមម៉ោងវៀតណាម ប្រធានរដ្ឋសភា  វៀតណាម លោកស្រី Nguyen Thi Kim Ngan និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានអញ្ជើញទៅដល់អាកាសយានដ្ឋានជាតិ Minsk ប្រទេសបេឡារុសដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋបេឡារុស។
ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅដល់សាធារណរដ្ឋបេឡារុស - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅដល់សាធារណរដ្ឋបេឡារុស (រូបថត៖ vov.vn)

ដំណើរទស្សនកិច្ចនេះមានគោលបំណងពង្រឹងនិងពង្រីកយ៉ាងស៊ីជម្រៅថែមទៀតនូវនាក់ទំនងមិត្តភាពជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងបេឡារុស ក៏ដូចជារវាងរដ្ឋសភាវៀតណាមនិងរដ្ឋសភាបេឡារុស។

តាមការគ្រោងទុក លោកស្រី Nguyen Thi Kim Ngan នឹងអញ្ជើញជួបពិភាក្សាការងារនានា និងជួបសវនាការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃសាធារណរដ្ឋបេឡារុស ព្រមទាំងជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិក អាណិកជនឯនៅស្ថានទូតវៀតណាមប្រចាំប្រទេសនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ