ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចនៅបារាំង៖ អនុវត្តន៍ជាក់ស្ដែងនូវកិច្ចសហប្រតិបតិ្តការសភារវាងប្រទេសទាំងពីរ

(VOVWORLD) - ដំណើរទស្សនកិច្ចនៅបារាំងលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan មានអត្ថន័យដ៏សំខាន់ ដោយរួមចំណែកជំរុញកិច្ច សហប្រតិបតិ្តការទ្វេភាគីគ្រប់វិស័យអោយកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាថែម ទៀត ក៏ដូចជាអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិង បារាំងអោយកាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

  បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រម៉ារ៉ុក នា ថ្ងៃទី៣០ ខែមីនា ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរដ្ឋសភាវៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋបារាំង។

        ដំណើរទស្សនកិច្ចនៅបារាំងលើកនេះរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan មានអត្ថន័យដ៏សំខាន់ ដោយរួមចំណែកជំរុញកិច្ច សហប្រតិបតិ្តការទ្វេភាគីគ្រប់វិស័យអោយកាន់តែរីកចម្រើនយ៉ាងខ្លាំងក្លាថែម ទៀត ក៏ដូចជាអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិង បារាំងអោយកាន់តែជាក់ស្ដែងពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។

        ទំនាក់ទំនងសហប្រតិបតិ្តការសភារវាងប្រទេសទាំងពីរត្រូវបានរក្សានិង ពង្រីកដោយឥតឈប់ឈរ។ ភាគីទាំងពីរបានផ្លាស់ប្ដូរគណៈប្រតិភូជាញឹប ញ៉ាប់នៅវេទិកាសភាពហុភាគីនានា ជាពិសេសគឺ IPU និង APF។ រដ្ឋសភាវៀត ណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបតិ្តការជាមួយព្រឹទ្ធសភា និងរដ្ឋសភាបារាំង សំដៅជំរុញទំនាក់ទំនងសភាទ្វេភាគី។

        ដំណើរទស្សនកិច្ចជាផ្លូវការនៅបារាំងរបស់លោកស្រី Nguyen Thi Kim Ngan គឺសំដៅពង្រឹងនិងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយបារាំង ដាក់អោយដំណើរការលទ្ធផលក្នុងដំណើរទស្សនកិច្ចនៅបារាំងរបស់អគ្គលេខា បក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong ព្រមទាំងអនុវត្តន៍ជាក់ ស្ដែងនូវសេចក្ដីថ្លែងការណ៍រួមរវាងថ្នាក់ដឹកនាំរវាងប្រទេសទាំងពីរស្ដីពីកិច្ចសហប្រតិបតិ្តការអន្តរសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ