ប្រធានរដ្ឋសភាអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត

(VOVWORLD) - ក្នុង រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១១ ឧសភា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Yen Lang ខ័ណ្ឌ Kien An នៃទីក្រុង Hai Phong។
ប្រធានរដ្ឋសភាអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងក្នុងពិធី

បន្តអនុវត្តន៍សកម្មភាពជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ដើម្បីបង្ហាញនូវកម្មវិធីសកម្មភាពមុនពេលបោះឆ្នោត ជ្រើសតាំងសមាជិកសភានីតិកាល ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់សម្រាប់អាណត្តិ ២០២១-២០២៦ ក្នុង រយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១១ ឧសភា ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោតនៅស្រុក Yen Lang ខ័ណ្ឌ Kien An នៃទីក្រុង Hai Phong។ ថ្លែងមតិនៅឯពិធីជួបសំណេះសំណាលជាមួយម្ចាស់ឆ្នោត ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានមានប្រសាសន៍ថា៖ ដើម្បីលើកកម្ពស់សកម្មភាពរបស់រដ្ឋសភា រដ្ឋសភានឹងផ្តោតសំខាន់លើសកម្មភាពរបស់សមាជិកសភាក្រោមបន្ទុកនិងសមាជិកសភាទទួលបន្ទុកស្របគ្នាត្រឹមត្រូវតាមច្បាប់ តាមទិសដៅជំនាញនិងទំនើប។ ប្រ ធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា៖  “សមាជិកសភាទទួលបន្ទុកត្រូវចំណាយពេលវេលាយ៉ាងតិច ១/៣ សម្រាប់សកម្មភាពរបស់រដ្ឋសភា។ ត្រង់ចំណុចនេះ រដ្ឋសភាក៏កំពុងពិភាក្សាលើការរឹតបន្តឹងទាំងសកម្មភាពរបស់សមាជិកសភាក្រោមបន្ទុក និងសមាជិក សភាទទួលបន្ទុក ក្នុងស្ថាប័នរដ្ឋសភា ស្របតាមច្បាប់ ហើយត្រូវអនុវត្តតាមទិសដៅជំនាញនិងទំនើប។ រដ្ឋសភានឹងមានកម្មវិធីដើម្បីតាមដានសកម្មភាពនេះ”។

ទាក់ទិនដល់ការកសាងនិងបំពេញបន្ថែមប្រព័ន្ធច្បាប់ក្នុងវិស័យសុខាភិបាលនិងថែទាំសុខភាព ជូនប្រជាជន ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានមានប្រសាសន៍ថា រដ្ឋសភានឹងបន្តធ្វើវិសោធនកម្មនិងបំពេញបន្ថែមនូវយន្តការ និងគោលនយោបាយច្បាប់ពាក់ព័ន្ធជាបន្តបន្ទាប់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ