ប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបា

(VOVWORLD) -នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបាលោក Herminio Lopez Diaz ប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានជូនពរលោក Herminio Lopez Diaz ដែលបានសម្រេចអាណត្តិការងារនៅវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់កិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតក្នុងការធ្វើជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - គុយបា។ 
ប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបា - ảnh 1 ប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man ទទួលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបា

នៅក្នុងជំនួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតគុយបាលោក Herminio Lopez Diaz ប្រធានរណសិរ្សមាតុភូមិវៀតណាម លោក Tran Thanh Man បានជូនពរលោក Herminio Lopez Diaz ដែលបានសម្រេចអាណត្តិការងារនៅវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់កិច្ចខិតខំប្រឹងប្រែងរបស់លោកឯកអគ្គរដ្ឋទូតក្នុងការធ្វើជាស្ពានតភ្ជាប់រវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរវៀតណាម - គុយបា។ លោក Tran Thanh Man បានស្នើឲ្យលោក Herminio Lopez Diaz នឹងបន្តរួមវិភាគទានយ៉ាងសកម្មសម្រាប់ទំនាក់ទំនងសហប្រតិបត្តិការជាភាតរៈរវាងប្រទេសទាំងពីរ។

        រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតគុយបាលោក Herminio Lopez បានឲ្យដឹងថា ក្នុងមុខងារជាឯកអគ្គរដ្ឋទូតរយៈពេល ៤ ឆ្នាំនោះ លោកបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីបង្កើនទំនាក់ទំនងរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺទំនាក់ទំនងជិតស្និទ្ធរវាងគណៈកម្មាធិការការពារបដិវត្តន៍គុយ និងរណសិរ្សមាតុភូមិវៀតណាម។លោកបានអះអាងថា ទោះបីនៅក្នុងមុខងារណាក៏ដោយ លោកនឹងបន្តរួមវិភាគទានយ៉ាងសកម្មចំពោះទំនាក់ទំនងសាមគ្គីភាពជាភាតរៈ និងកិច្ចសហប្រតបត្តិការរវាងបក្ស រដ្ឋ និងប្រជាជននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ