ប្រធានសហភាពអឺរ៉ុបថ្មីក្រូអាតផ្តល់អាទិភាពដល់ការពង្រីកនិង Brexit

(VOVWORLD) - ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍ N1  រដ្ឋមន្រ្តីការបរទេសលោក Radman បានសង្កត់ធ្ងន់ថា ដើម្បីធានានូវផលប្រយោជន៍របស់សមាជិកសហភាពអឺរ៉ុប ប្រទេសក្រូអាតដែលជាសមាជិកវ័យក្មេងបំផុតរបស់សម្ព័ន្ធនេះ ត្រូវអនុវត្តឲ្យបានល្អភារកិច្ចសំខាន់មួយគឺ៖ ធ្វើអោយមានការស្រុះស្រួលគ្នាអំពីទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងព្រះរាជាណាចក្រអង់គ្លេស។
ប្រធានសហភាពអឺរ៉ុបថ្មីក្រូអាតផ្តល់អាទិភាពដល់ការពង្រីកនិង Brexit - ảnh 1រដ្ឋមន្ត្រីការបរទេសក្រូអាតលោក Goran Grlic Radman (រូបថត៖ AFP/TTXVN) 

  នាថ្ងៃទី ១ ខែមករា រដ្ឋមន្ត្រីការបរទេសក្រូអាតលោក Goran Grlic Radman បានអះអាងថា ការចាកចេញពីសហភាពអឺរ៉ុប (EU) របស់អង់គ្លេស - ឬហៅកាត់ថា Brexit - និងបញ្ហាពង្រីកសហភាពអឺរ៉ុបនឹងក្លាយជាអាទិភាពជួរមុខខណៈប្រទេសក្រូអាតកាន់តំណែងជាប្រធានដោយប្ដូរវេនក្នុងរយៈពេល ៦ ខែ (ចាប់ផ្តើមពីខែមករាឆ្នាំ ២០២០) ។

ថ្លែងនៅលើប៉ុស្តិ៍ទូរទស្សន៍ N1  រដ្ឋមន្រ្តីការបរទេសលោក Radman បានសង្កត់ធ្ងន់ថា ដើម្បីធានានូវផលប្រយោជន៍របស់សមាជិកសហភាពអឺរ៉ុប ប្រទេសក្រូអាតដែលជាសមាជិកវ័យក្មេងបំផុតរបស់សម្ព័ន្ធនេះ ត្រូវអនុវត្តឲ្យបានល្អភារកិច្ចសំខាន់មួយគឺ៖ ធ្វើអោយមានការស្រុះស្រួលគ្នាអំពីទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងព្រះរាជាណាចក្រអង់គ្លេស។ បើយោងតាមគេរំពឹងទុក អង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបនាថ្ងៃទី ៣១ ខែមករានាពេលខាងមុខ ប៉ុន្តែប្រទេសនេះនឹងនៅតែស្ថិតនៅក្នុងកិច្ចព្រមព្រៀងអន្តរកាលមួយរហូតដល់ចុងឆ្នាំនេះ នៅពេលដែលអ្នកចរចាទាំងសងខាងបានបញ្ចប់ការពិភាក្សាលើទំនាក់ទំនងពាណិជ្ជកម្មនាពេលអនាគត។ ប្រធានគណៈកម្មាការអឺរ៉ុបលោក Ursula von der Leyen បានសម្តែងការព្រួយបារម្ភអំពីលទ្ធភាពរបស់សហភាពអឺរ៉ុបក្នុងការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មក្រោយ Brexit នេះតាមកាលបរិច្ឆេទ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ