ប្រើប្រាស់វឌ្ឍនភាពវិទ្យាសាស្រ្តនិងបច្ចេកទេសក្នុងការធ្វើអាជីវកម្មលើជលផលប្រកបដោយចីរភាព

(VOVWORLD) -លោក Kim Van Tieu នាយករងមជ្ឈមណ្ឌលជំរុញកសិកម្មជាតិបានឲ្យដឹងថា ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ ផ្នែកជលផលវៀតណាមបានដាក់ចេញគោលដៅកាត់បន្ថយអត្រាបាត់បង់ក្នុងការធ្វើអាជីវកម្មពី ២៥-៣០% (នាបច្ចុប្បន្ន) ចុះ ក្រោម ១៥% ។
ប្រើប្រាស់វឌ្ឍនភាពវិទ្យាសាស្រ្តនិងបច្ចេកទេសក្នុងការធ្វើអាជីវកម្មលើជលផលប្រកបដោយចីរភាព - ảnh 1 ប្រើប្រាស់វឌ្ឍនភាពវិទ្យាសាស្រ្តនិងបច្ចេកទេសក្នុងការធ្វើអាជីវកម្មលើជលផល

ប្រើប្រាស់វឌ្ឍនភាពវិទ្យាសាស្រ្តនិងបច្ចេកទេសក្នុងការថែរក្សាផលិតផលនៅលើនាវានេសាទ" គឺជាប្រធានបទនៃវេទិកាជំរុញកសិកម្ម ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលជំរុញកសិកម្មជាតិកាលពីថ្ងៃទី១៩ ខែមថិនា កន្លងទៅនៅទីក្រុង Quang Ngai វៀតណាម។

អញ្ជើញថ្លែងនៅទីនេះ លោក Kim Van Tieu នាយករងមជ្ឈមណ្ឌលជំរុញកសិកម្មជាតិបានឲ្យដឹងថា ចាប់ពីពេលនេះដល់ឆ្នាំ ២០៣០ ផ្នែកជលផលវៀតណាមបានដាក់ចេញគោលដៅកាត់បន្ថយអត្រាបាត់បង់ក្នុងការធ្វើអាជីវកម្មពី ២៥-៣០% (នាបច្ចុប្បន្ន) ចុះ ក្រោម ១៥% ។

“នាពេលខាងមុខយើងខ្ញុំនឹងបំពាក់នូវឧបករណ៍ជឿនលឿន ខាងវិទ្យាសាស្ត្រ ទំនើបៗ ចំពោះនាវានេសាទត្រី ជួយសម្រួលអ្នកនេសាទកាត់បន្ថយកម្លាំងមនុស្ស និងទទួលបានបរិមាណផលខ្ពស់បំផុត។ លើសពីនេះទៅទៀត យើងខ្ញុំក៏បានប្រើប្រាស់វិធានការនានាដើម្បីថែរក្សាជលផល ដើម្បីលើកកម្ពស់ទាំងតម្លៃ និងគុណភាពផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ