ប្រព័ន្ធផ្សព្វផ្សាយឆែក​បាន​កោតសរសើរ​ទឹកចិត្តរបស់​សហគមន៍​ជន​វៀតណាម​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19

(VOVWORLD) - គេហទំព័រ parliamenlisty.cz នាថ្ងៃទី ២៤ ខែមិនា បានចុះផ្សាយអត្ថបទសរសើរ ដោយកោតសរសើរសហគមន៍ជនវៀត ណាមនៅឆែក ដោយបង្ហាញនូវស្មារតីសាមគ្គីភាពជាមួយប្រជាជននៃប្រទេសសាមីនាគ្រាលំបាកបំផុតក្នុងការ ប្រយុទ្ធប្រឈឆាំងនឹង ជំងឺឆ្លង COVID- 19
ប្រព័ន្ធផ្សព្វផ្សាយឆែក​បាន​កោតសរសើរ​ទឹកចិត្តរបស់​សហគមន៍​ជន​វៀតណាម​ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង COVID-19 - ảnh 1 ប្រជាជនវៀតណាមនៅសាធារណរដ្ឋឆែកកំពុងធ្វើម៉ាស់ការពារ (រូបថត vov vov.vn)

នារយៈពេល កន្លងទៅ ទីភ្នាក់ ងារសារព័ត៌មាន និងកាសែតជាច្រើននៅសាធារណរដ្ឋឆែកបានចុះផ្សាយព័ត៌មានដោយ កោតសរសើរនូវទឹកចិត្ត និងស្មារតីជួយគ្នាទៅវិញទៅមករបស់សហគមន៍ជនវៀតណាមនៅឆែក សម្រាប់រដ្ឋអំណាច និងប្រជាជននៃប្រទេសសាមីក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លង COVID- 19។

ទីភ្នាក់ងារសារព័ត៌មានឆែកនា ថ្ងៃទី ២៥ ខែមីនា បានដកស្រង់សំដីរបស់លោក Marcel Winter ប្រធានកិត្តិយសនៃសមាគមមិត្តភាពឆែក - វៀតណាម ដោយវាយតម្លៃថា សហគមន៍ជនវៀតណាម គឺជាហគមន៍ជនបរទេសតែមួយគត់នៅសាធារណរដ្ឋឆែកដែលបានជួយឧបត្ថម្ភដល់មន្ទីរពេទ្យ និងប្រជាជនឆែកទាំងខាងសំភារៈ និងហិរញ្ញវត្ថុក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លង COVID- 19។

ក្នុងពេលនោះ គេហទំព័រ parliamenlisty.cz នាថ្ងៃទី ២៤ ខែមិនា បានចុះផ្សាយអត្ថបទសរសើរ ដោយកោតសរសើរសហគមន៍ជនវៀតណាមនៅឆែក ដោយបង្ហាញនូវស្មារតីសាមគ្គីភាពជាមួយប្រជាជននៃប្រទេសសាមីនាគ្រាលំបាកបំផុតក្នុងការ ប្រយុទ្ធប្រឈឆាំងនឹង ជំងឺឆ្លង COVID- 19៕

ប្រតិកម្មទៅវិញ

ផ្សេងៗ