ប្រព័ន្ធផ្សព្វផ្សាយម៉ាឡេស៊ីវាយតម្លៃខ្ពស់ចំពោះការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១របស់វៀតណាម

(VOVWORLD) - យោងតាមទីភ្នាក់ងារសារព័ត៌មាន Bernama ប្រទេសម៉ាឡេស៊ី គណៈកម្មាធិការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ នៅប្រទេស វៀតណាមកំពុងព្យាយាមបំពេញរាល់ការត្រៀមខ្លួន មុនការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី ៣១ (SEA Games ៣១)។

អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Bernama មានវត្តមាននៅមជ្ឈមណ្ឌលសារព័ត៌មាន SEA Games (MPC) ដែលមានទីតាំងនៅមជ្ឈមណ្ឌលសន្និបាតអន្តរជាតិវៀតណាម បានកត់សម្គាល់ថា ការងារត្រៀមរៀបចំដែលបានបញ្ចប់ជាស្ថាពរ។ កុំព្យូទ័រយួរដៃរាប់រយគ្រឿងត្រូវបានរៀបចំសម្រាប់ជួយដល់សារព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលការប្រកួតស៊ីហ្គេមលើកទី៣១។ នៅ MPC មានទីតាំងសម្រាកមួយសម្រាប់ក្រុមអ្នកសារព័ត៌មាន និងមានសេវាកម្មអាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ