ប្រព័ន្ធផ្សព្វផ្សាយឡាវបានចុះផ្សាយនូវព័ត៌មានជាច្រើនអំពីកិច្ចប្រជុំកំពូលអាស៊ាន

(VOVWORLD) - យោងតាមសារព័ត៌មានឡាវ កិច្ចប្រជុំនេះក៏បានអនុម័តជាឯកច្ឆន្ទចំពោះការដែល លោក Robert Matheus Michael Tene ជនជាតិឥណ្ឌូនេស៊ី នឹងកាន់ដំណែងជាអគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកកិច្ចការនយោបាយ-សន្តិសុខរបស់អាស៊ាន ពីឆ្នាំ ២០២១-២០២៤។

ប្រព័ន្ធផ្សព្វផ្សាយឡាវ នៅថ្ងៃទី ២៥ ខែមិថុនា បានចុះផ្សាយនូវព័ត៌មានជាច្រើន ស្តីពីកិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សា នយោបាយ-សន្តិសុខអាស៊ានលើកទី ២១ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី ២៦ ដែលប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិតបតីភាពរបស់រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh និងមានការចូលរួមពីរដ្ឋមន្រ្តីការបរទេសឡាវ លោក Saleumxay Kommasith។

យោងតាមសារព័ត៌មានឡាវ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន រដ្ឋមន្ត្រីទាំងអស់បានពិភាគ្សា ផ្លាស់ប្តូរនូវប្តូរទស្សនៈស្តីពីស្ថានភាពតំបន់និងពិភពលោក ជាពិសេសរាល់កិច្ចខិតខំប្រឹងប្រែងនិងវិធានការដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19  តាមរយៈក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសអាស៊ាននិងរវាងអាស៊ាននិងដៃគូសន្ទនា រួមទាំងដៃគូខាងក្រៅទៀតផង។ យោងតាមសារព័ត៌មានឡាវ កិច្ចប្រជុំនេះក៏បានអនុម័តជាឯកច្ឆន្ទចំពោះការដែល លោក Robert Matheus Michael Tene ជនជាតិឥណ្ឌូនេស៊ី នឹងកាន់ដំណែងជាអគ្គលេខាធិការរងអាស៊ាន ទទួលបន្ទុកកិច្ចការនយោបាយ-សន្តិសុខរបស់អាស៊ាន ពីឆ្នាំ ២០២១-២០២៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ