ប្រភេទថ្មីនៃវ៉ារ្យ៉ង់អូមីក្រុងបានរីករាលដាលនៅក្នុងប្រទេសអូស្ត្រាលី

(VOVWORLD) - ទីភ្នាក់ងារសុខាភិបាលអូស្ត្រាលីកាលពីថ្ងៃទី ៤ ខែឧសភាបានប្រកាសថា ប្រទេសនេះ ទើបតែបានកត់ត្រានូវប្រភេទថ្មីចំនួន ៣ នៃវ៉ារ្យ៉ង់ អូមីក្រុង នៅតាមអ្នកជំងឺកូវីដ-១៩ រួមទាំងវ៉ារ្យ៉ង់ BA.2.12.1, BA.4 និង BA 5។  

ប្រភេទថ្មីនៃវ៉ារ្យ៉ង់អូមីក្រុងបានរីករាលដាលនៅក្នុងប្រទេសអូស្ត្រាលី - ảnh 1រូបភាពឧទាហរណ៍អំពីប្រភេទថ្មីនៃវ៉ារ្យ៉ង់ អូមីក្រុង។ (រូបថត៖ News-medical.net/TTXVN)
យោងតាមគេហទំព័រស្ថិតិ worldometers.info គិតត្រឹមម៉ោង ១ ព្រឹក ថ្ងៃទី ៥ ឧសភា (ម៉ោង UTC) ពិភពលោកបានកត់ត្រាករណីឆ្លង កូវីដ-១៩ ចំនួនជាង ៥១៥,២ លានករណី ក្នុងនោះមានករណីស្លាប់ជាង ៦,២៦ លានករណី។ អាមេរិកនៅតែជា ប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយជំងឺនេះ ដោយបានកត់ត្រាករណីឆ្លង ជាង ៨៣,៣ លានករណី និងមានអ្នកស្លាប់ជាង ១ លាននាក់។ បន្ទាប់នោះគឺប្រទេស ឥណ្ឌា និងប្រេស៊ីល។
ប្រភេទថ្មីនៃវ៉ារ្យ៉ង់អូមីក្រុងក៏បានរីករាលដាលនៅក្នុងប្រទេសអូស្ត្រាលីហើយ។ ទីភ្នាក់ងារសុខា ភិបាលអូស្ត្រាលីកាលពីថ្ងៃទី ៤ ខែឧសភាបានប្រកាសថា ប្រទេសនេះ ទើបតែបានកត់ត្រានូវប្រភេទថ្មីចំនួន ៣ នៃវ៉ារ្យ៉ង់ អូមីក្រុង នៅតាមអ្នកជំងឺកូវីដ-១៩ រួមទាំងវ៉ារ្យ៉ង់ BA.2.12.1, BA.4 និង BA 5។  មន្ត្រីសុខាភិបាលអូស្ត្រាលីបានព្រមាន ប្រជាជនត្រូវប្រុងប្រយ័ត្នក្នុងរដូវរងានេះ (ចាប់ពីខែមិថុនាដល់ចុងខែកញ្ញា) ដោយសារ តែចំនួនករណីឆ្លងកូវីដ-១៩ អាចកើនឡើងយ៉ាងខ្លាំង និងករណីជំងឺផ្តាសាយតាមរដូវ ក្នុងបរិបទដែលរដ្ឋាភិបាលប្រទេសនេះនិងអាជ្ញាធររដ្ឋនានាកំពុងដកវិធានការរឹតត្បិតជាបណ្តើរៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ