ប្រមូលផ្តុំរាល់ប្រភពធនធានទាំងអស់ដើម្បីធានាប្រភពវ៉ាក់សាំងសម្រាប់ប្រជាជនទាំងមូល

(VOVWORLD) -  នេះគឺជាខ្លឹមសារដែលបានអង្គសិក្ខាសាលាគូសបញ្ជាក់ក្នុងសិក្ខាសាលាក្រោមប្រធានបទ “យុទ្ធសាស្ត្រថ្មីក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងរាលដាលនិងការអភិវឌ្ឍសេដ្ឋកិច្ច” ផ្សាយចេញពីច្រកទ្វារអេឡិចត្រូនិករដ្ឋាភិបាល នៅរសៀលថ្ងៃទី ២៦ ឧសភា នៅទីក្រុងហាណូយ។
ប្រមូលផ្តុំរាល់ប្រភពធនធានទាំងអស់ដើម្បីធានាប្រភពវ៉ាក់សាំងសម្រាប់ប្រជាជនទាំងមូល - ảnh 1ទិដ្ឋភាពនៃសិក្ខាសាលា (រូបថត៖ VGP/Quang Hiếu)

“ប្រមូលផ្តុំរាល់ប្រភពធនធានទាំងអស់នៅក្នុងសង្គម ដើម្បីធានាបាននូវប្រភពវ៉ាក់សាំងសម្រាប់ប្រជាជនទាំងមូលសំដៅប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាពនៅក្នុងរយៈពេលខាងមុខនេះ”។ នេះគឺជាខ្លឹមសារដែលបានអង្គសិក្ខាសាលាគូសបញ្ជាក់ក្នុងសិក្ខាសាលាក្រោមប្រធាន បទ “យុទ្ធសាស្ត្រថ្មីក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លងរាលដាលនិងការអភិវឌ្ឍសេដ្ឋកិច្ច” ផ្សាយចេញពីច្រកទ្វារអេឡិចត្រូនិករដ្ឋាភិបាល នៅរសៀលថ្ងៃទី ២៦ ឧសភា នៅទីក្រុងហាណូយ។

ក្នុងពិធីនេះ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម លោក Vu Tien Loc បានសង្កត់ធ្ងន់ថា ក្នុងបរិបទបច្ចុប្បន្ន ដែលចាំបាច់ត្រូវមានភាពសកម្មដើម្បីការពារជំងឺនិងរួមរស់ជាមួយជំងឺឆ្លងរីករាលដាលនេះ៖ “យើងខ្ញុំគិតថា ទស្សនៈសំខាន់ក្នុងការចាត់វិធានការដោយសកម្ម ដើម្បីអាចផ្តល់អាទិភាពដល់ការការពារជំងឺផង ខណៈពេលដែលនៅតែអាចអភិវឌ្ឍសេដ្ឋកិច្ចសង្គមផង សម្រាប់ថែរក្សាជីវភាពរស់នៅរបស់ប្រជាជន។ នេះគឺជាបញ្ហាប្រឈមដ៏ធំមួយ ដែលទាមទារឱ្យមានការចូលរួមក៏ដូចជាការស្រុះចិត្តគំនិតរបស់ប្រព័ន្ធនយោបាយទាំងមូល។ ហេតុដូច្នេះ ចាំបាច់ត្រូវមានប្រព័ន្ធគោលនយោបាយនិងវិធានការណ៍ ដែលអាចបត់បែនក្នុងការគ្រប់គ្រងការអភិវឌ្ឍសេដ្ឋកិច្ច ឆ្លើយតបទៅនឹងដំណាក់កាលបច្ចុប្បន្ន ដើម្បីការពារនិងគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ ១៩ ហើយបង្កើនសមត្ថភាពបន្សំាក្នុងការសម្របខ្លួននិងរូមរស់ជាមួយជំងឺរាតត្បាត”។

នៅក្នុងសិក្ខាសាលានេះ អ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងថា ដើម្បីបំពេញនូវ “គោលដៅពីរទន្ទឹមគ្នា” នៃការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត គឺត្រូវបង្កើតចំណុចលោតផ្លោះ និងបង្កើនដើមទុនសម្រាប់កម្លាំងដែលជាក្បាលម៉ាស៊ីននៃសេដ្ឋកិច្ចក្នុងការស្តារនិងការអភិវឌ្ឍនាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ