បរិយាកាសទទួលបុណ្យណូអែលនៅទូទាំងប្រទេសវៀតណាម

(VOVWORLD) -នាយប់ថ្ងៃទី ២៤ ខែធ្នូ ប្រជាជននៅទូទាំងប្រទេសវៀតណាមមានក្ដីសប្បាយរីករាយក្នុងបរិយាកាសទទួលអំណរបុណ្យណូអែល។ នៅទីក្រុងហាណូយ ទីក្រុងហូជីមិញ នៅបរិវេណវិហារកាតូលិកធំ ត្រូវបានតុបតែងលំអរយ៉ាងល្អឆើតឆាយ។ 
បរិយាកាសទទួលបុណ្យណូអែលនៅទូទាំងប្រទេសវៀតណាម - ảnh 1 បរិយាកាសទទួលបុណ្យណូអែលនៅទូទាំងប្រទេសវៀតណាម

ទន្ទឹមនឹងនេះប្រជាជនក៏បានទៅកាន់ ទីកន្លែងលេងកំសាន្តសាធារណៈ និងដងវិថីធំៗនានាដើម្បីទទួលអំណរបុណ្យណូអែលផងដែរ។លោកស្រី To Thi Mai ពលរដ្ឋមួយរូបនៅខ័ណ្ឌ Binh Thach ទីក្រុងហូជីមិញបានសំណេះសំណាសថា៖

“នាងខ្ញុំឃើញថា បរិយាកាសឆ្នាំនេះពិតជារសរវើកណាស់។ ទីផ្សារទំនិញមានភាពសម្បូរបែប ហើយតម្លៃក៏សមរម្យផងដែរ”។

នៅខេត្ត Kon Tum មានប្រជាគ្រឹស្តសាសនិក និងសាសនិកប្រូតេស្តង់បានទទួលរាត្រីណូអែលប្រកបដោយភាពសប្បាយរីករាយ កក់ក្ដៅ និងពោរពេញទៅដោយមនោសញ្ចេតនា”។ រាត្រីបុណ្យណូអែលក៏ជាឱកាសសម្រាប់ប្រជាជនសាសនិកនៅខេត្ត Kon Tum រំលឹកឡើងវិញនូវប្រភព ប្រវត្តិសាស្រ្ត និងអត្ថន័យនៃបុណ្យណូអែល ក៏ដូចជាបួងសួងសូមសេចក្ដីសុខចម្រើន និងសុភមង្គលក្នុងឆ្នាំថ្មី ២០១៩ខាងមុខផងដែរ។ លោក A Bliu គ្រឹស្តសាសនិក មួយរូបនៅភូមិ Kon Tum K’pang សង្កាត់ Thang Loi ទីក្រុង Kon Tum បានឲ្យដឹងថា៖

“រាត្រីណូអែលអបអរសាទរទិវាប្រសូតិរបស់ព្រះយេស៊ូ សូមព្រះប្រទានពរឲ្យក្រុមគ្រួសារ និងអ្នកភូមិនូវសេចក្ដីសុខចម្រើន ។ ទីពីរគឺមានសុខភាពល្អបរិបូរនាឆ្នាំថ្មី។ ទីបីគឺរកស៊ីមានបាន។ ម៉្យាងវិញទៀត យើងខ្ញុំសង្ឈឹមថាភូមិនីមួយៗនឹងសាមគ្គីគ្នា ដើម្បីអភិវឌ្ឍន៍ផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ