ប្រារព្ធធ្វើឡើងមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៤

(VOVWORLD) - នាយប់ថ្ងៃទី២៥ មិថុនា នៅទីក្រុង Cao Lanh ខេត្ត Dong Thap វិទ្យុ សម្លេងវៀតណាមបានសហការជាមួយគណៈកម្មាធិការប្រជាជនខេត្ត Dong Thap ប្រារព្ធធ្វើឡើងមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៤ ឆ្នាំ ២០២០ ក្រោមប្រធានបទ “ការផ្សាយសម្លេង-ផ្លាស់ប្ដូរថ្មីនិងធ្វើពិពិធកម្ម”។ 
ប្រារព្ធធ្វើឡើងមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៤ - ảnh 1ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh អញ្ជើញថ្លែងនៅពិធីបើកមហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៤។ (រូបថត៖ VOV) 

អញ្ជើញចូលរួមពិធីនេះមានវត្តមានរបស់ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh។ មហោស្រពឆ្នាំ២០២០នេះ មាន ការចូលរួមប្រឡងរបស់វិទ្យុសម្លេង-ស្ថានីយ៍ទូរទស្សន៍ចំនួន៦២លើទូទាំង ប្រទេស ហើយមានវណ្ណកម្មចំនួន២៣១បានឈានចូលវគ្គផ្ដាច់ព្រ័ត្រ។   

ប្រធានបទនៃមហោស្រពផ្សាយសម្លេងលើកនេះ បានផ្សាភ្ជាប់នឹងទិវា ផ្សាយសម្លេងពិភពលោកឆ្នាំ២០២០ ដោយផ្ដោតទៅលើការផ្លាស់ប្ដូរថ្មីនិងធ្វើ ពិពិធកម្មនូវខ្លឹមសារ ក្របខ័ណ្ឌមិត្តអ្នកស្ដាប់ កម្មវិធីផ្សាយសម្លេងនិងចរន្ត ព័ត៌មាន ក្នុងគោលដៅអភិវឌ្ឍវិស័យផ្សាយសម្លេងគ្រប់ជ្រុងជ្រោយក្នុងយុគ សម័យថ្មី។ តាមនោះ ការផ្ដល់ព័ត៌មានជូនមហាជនត្រូវមានភាពត្រឹមត្រូវ ទាន់ពេលវេលា ក៏ដូចជាមានដង្ហើមនៃជីវភាពក្នុងសម័យទំនើបផងដែរ។

មហោស្រពផ្សាយសម្លេងទូទាំងប្រទេសលើកទី១៤នឹងបិទបញ្ចប់នា យប់ថ្ងៃទី២៧ មិថុនា ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ