ប្រារព្ធមហោស្រពខ្សែភាពយន្ត Cannes ឆ្នាំ២០១៧

(VOVWORLD) - ចំពោះប្រទេសវៀតណាមនិយាយដោយឡែក មហោស្រព Cannes ឆ្នាំ២០១៧ ត្រូវបានចាត់ទុកថា ជាជំហានដំបូងដើម្បីវៀតណាមបង្ហាញ នូវភាពម្ចាស់ការនិងច្នៃប្រឌិតក្នុងការប្រើប្រាស់ភាពយន្តដូចជាវិធីសាស្ត្រប្រសិទ្ធភាពដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍ ដោយប្រធានបទ “វៀតណាម-ទីមកដល់ថ្មី របស់ខ្សែភាពយន្តធំៗ”។
ប្រារព្ធមហោស្រពខ្សែភាពយន្ត Cannes ឆ្នាំ២០១៧ - ảnh 1 តារាសម្ដែងជនជាតិថៃ Chompoo Araya នៅពិធីប្រារព្ធមហោស្រព Cannes កាលពីថ្ងៃទី១៧ ឧសភា (រូបថត៖EPA/TTXVN)

(VOVworld) - មហោស្រពខ្សែភាពយន្តអន្តរជាតិ Cannes ឆ្នាំ២០១៧ ប្រារព្ធឡើង នាយប់ថ្ងៃទី១៧ ឧសភា នៅទីក្រុងCannes ប៉ែកខាងត្បូងប្រទេសបារាំង។ មហោស្រពឆ្នាំនេះមានអត្ថន័យពិសេសជាច្រើន។ចំពោះពិភពលោកនិយាយរួមនោះគឺឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ទិវាកំណើតរបស់មហោស្រពខ្សែភាពយន្តនេះ។ចំពោះប្រទេសវៀតណាមនិយាយដោយឡែក មហោស្រព Cannes ឆ្នាំ២០១៧ ត្រូវបានចាត់ទុកថា ជាជំហានដំបូងដើម្បីវៀតណាមបង្ហាញ នូវភាពម្ចាស់ការនិងច្នៃប្រឌិតក្នុងការប្រើប្រាស់ភាពយន្តដូចជាវិធីសាស្ត្រប្រសិទ្ធភាពដើម្បីផ្សព្វផ្សាយអំពីទេសចរណ៍ ដោយប្រធានបទ “វៀតណាម-ទីមកដល់ថ្មី របស់ខ្សែភាពយន្តធំៗ”។ក្នុងរយៈពេលប្រព្រឹត្តទៅមហោស្រពលើកនេះ ស្តង់ ទំនិញរបស់វៀតណាមក្នុងផ្សារខ្សែភាពយន្ត Cannes នឹងរៀបចំការដាក់បង្ហាញ ខ្សែភាពយន្ត វណ្ណកម្មបោះពុម្ភផ្សាយ ឯកសារផ្សព្វផ្សាយទីតាំងថតភាពយន្ត រូបភាពទឹកដីនិងមនុស្សវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ