ប្រារព្ធសម័យប្រជុំលើកទី៣៧របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា

(VOVWORLD) - នាព្រឹកថ្ងៃទី៩ ខែកញ្ញា នៅរដ្ឋធានីហាណូយ គណៈកម្មាធិ ការអចិន្រ្តៃយ៍រដ្ឋ សភាវៀតណាមបានរៀបចំសម័យប្រជុំលើកទី៣៧។ 
ប្រារព្ធសម័យប្រជុំលើកទី៣៧របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា - ảnh 1 ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែងនៅកិច្ចប្រជុំ (រូបថត៖ quochoi.vn)

  ដោយប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី២១ខែកញ្ញា អង្គប្រជុំគ្រោងនឹងផ្ដល់មតិ បកស្រាយ ទទួលមតិ និងកែតម្រូវសេចក្ដីព្រាងច្បាប់មួយចំនួន។ ក្រៅពីនោះ អង្គប្រជុំនឹងផ្ដល់មតិចំពោះសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តនានាដូចជា៖សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការដោះស្រាយបំណុលពន្ធចំពោះជនដែលមិនមានលទ្ធភាពបង់ពន្ធថែមទៀត សេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការអនុម័តលើគម្រោងវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមតំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំនិងតំបន់មានលក្ខខ័ណ្ឌសេដ្ឋកិច្ចសង្គមលំបាកយ៉ាងខ្លាំងក្នុងដំណាក់កាលពីឆ្នាំ២០២១ដល់ឆ្នាំ២០២៥ផងដែរ។

        គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏នឹងផ្ដល់មតិចំពោះសេចក្ដីព្រាងនៃសារាចរណ៍ណែនាំស្ដីពីបែបបទគយ ការត្រួតពិនិត្យ ឃ្លាំមើលផ្នែកគយចំពោះទំនិញឆ្លងដែនតាមរយៈប្រព័ន្ធឆ្លងដែនគយអាស៊ានដើម្បីអនុវត្តសារាចរណ៍ណែនាំ៧ស្ដីពីប្រព័ន្ធឆ្លងដែនគយទៀតផង។

        ក្រៅពីនោះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងដំណើរការឃ្លាំមើលលើប្រធានបទ “ការអនុវត្តគោលនយោបាយ ច្បាប់ ស្ដីពីការអនុវត្តកម្មវិធីគោលដៅជាតិស្ដីពីការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពលើភូមិភាគតំបន់ជនជាតិភាគតិច តំបន់ព្រៃភ្នំក្នុងដំណាក់កាលពីឆ្នាំ ២០១២ដល់ឆ្នាំ២០១៨” និងការចាត់ តាំងអង្គភាពរដ្ឋបាលនៅតំបន់មួយចំនួនផងដែរ។

ក្រោយពិធីបើក អង្គប្រជុំបានពិភាក្សាអំពីច្បាប់ធ្វើវិសោធនកម្ម បំពេញ បន្ថែមមាត្រាមួយចំនួននៃច្បាប់ បង្ការទប់ទល់នឹងគ្រោះធម្មជាតិនិងច្បាប់ទំនប់។ នៅកិច្ចប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានយល់ស្របជាមួយការបង្កើតមូលនិធិបង្ការទប់ទល់នឹងគ្រោះធម្មជាតិ នៅមជ្ឈឹម។

        “ខ្ញុំគិតថា ការងារនេះជាការងារចាំបាច់ ដោយសារមានអង្គការជាច្រើនបាន គាំទ្រជាទឹកប្រាក់ ប៉ុន្តែយើងមិនមានមូលនិធិទេ។ ហេតុដូច្នេះហើយ ការបង្កើត មូលនិធិមជ្ឈឹមគឺការងារចាំបាច់ ប៉ុន្តែត្រូវការស្រាវជ្រាវ ឃ្លាំមើលដើម្បីអោយបាន សមស្របនឹងស្ថានភាពជាក់ស្ដែង ហើយមានយន្តការសម្របសម្រួលនិងប្រើ ប្រាស់យ៉ាងដូចម្ដ៉េច? ប្រសិនបើប្រមូលទឹកប្រាក់នៅតំបន់ដែលគ្មានគ្រោះ ធម្មជាតិ ឬនៅទីក្រុងធំៗដែលមានចំនួនប្រជាជនច្រើននិងប្រាក់ចំណូលខ្ពស់ គឺត្រូវតែមានយន្តការដើម្បីសម្របសម្រួលប្រាក់មកមូលនិធិមជ្ឈឹម ដើម្បីអោយ មជ្ឈឹមផ្ដល់ឧបត្ថម្ភដល់ខេត្តក្រុងនានាដែលជួបការលំបាក”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ