ប៉ូលីសថៃជិត១០.000 នាក់ត្រូវបានពង្រាយដើម្បីធានាសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន

(VOVWORLD) -    មានប៉ូលីសប្រមាណជាង ១០ ម៉ឺននាក់នឹងដើរយានល្បាតនៅតាមខ៏ណ្ឌនានាក្នុងទីក្រុងបាងកក (ប្រទេសថៃ) ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ ដើម្បីធានាសន្តិសុខសម្រាប់ព្រឹត្តិការណ៍នេះ។
ប៉ូលីសថៃជិត១០.000 នាក់ត្រូវបានពង្រាយដើម្បីធានាសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន - ảnh 1 ប៉ូលីសថៃជិត១០.000 នាក់ត្រូវបានពង្រាយតាមផ្លូវទីក្រុងបាងកកដើម្បីធានាសន្តិសុខសម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ 

នាថ្ងៃទី ១៧ ខែមិថុនា មេបញ្ជាការរងនៃប៉ូលីសភូមិន្ទថៃ លោក Srivara Ransibrahmanakul បានឲ្យដឹងថាចំណុចផ្លូវសំខាន់ៗនៅតាមខ្សែផ្លូវជុំវិញកិច្ចប្រជុំនេះ នឹងត្រូវបិទនៅថ្ងៃបុណ្យសម្រាក ដើម្បីធានាការធ្វើដំណើរនិងសុវត្ថិភាព សម្រាប់តំណាងចូលរួមក្នុងកិច្ចប្រជុំនេះ។ គួរជម្រាបថាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នឹងប្រព្រឹត្តទៅចាប់តាំងពីថ្ងៃទី ២២ដល់ថ្ងៃទី២៣ ខែមិថុនា។ នៅេកិច្ចប្រជុំលើកនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសចាសមាជិកអាស៊ាននឹងពិភាក្សាគ្នាអំពីបញ្ហាជាច្រើនរួមមានយុទ្ធសាស្ត្រមហាសមុទ្រឥណ្ឌា - ប៉ាស៊ីហ្វិក និងកិច្ចេព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) និងស្ថានភាពរបស់រដ្ឋរ៉ាឃិន (ប្រទេសមីយ៉ានម៉ា)ផងដែរ។ កិច្ចប្រជុំអាស៊ាន ២០១៩ លើកនេះ មានប្រធានបទ «លើកកំពស់ទំនាក់ទំនងភាពជាដៃគូដើម្បីផលប្រយោជន៍អភិវឌ្ឍន៍ប្រកបដោយចីរភាព»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ