បេសកកម្មរបស់ណាតូនៅអាហ្វហ្គានីស្ថានមិនផ្លាស់ប្តូរឡើយ

(VOVWORLD) -នាបច្ចុប្បន្នណាតូបានរក្សាទាហានប្រមាណ ១៦.០០០ នាក់នៅអាហ្វហ្គានីស្ថានដែលទទួលភារកិច្ចបណ្តុះបណ្តាលនិងផ្ដល់ប្រឹក្សាដល់កងកម្លាំងសន្តិសុខនៅប្រទេសសាមី។
បេសកកម្មរបស់ណាតូនៅអាហ្វហ្គានីស្ថានមិនផ្លាស់ប្តូរឡើយ - ảnh 1 ទាហានអាមេរិកនៅទីក្រុងកាប៊ុលប្រទេសអាហ្វហ្គានីស្ថាន  (រូបថតៈ AFP / TTXVN)

អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (ណាតូ) បានអះអាងថា បេសកកម្មស្នូលរបស់អង្គការនេះនៅអាហ្វហ្គានីស្ថាន គឺមិនផ្លាស់ប្តូរឡើយ បន្ទាប់ពីមានការវិវឌ្ឍន៍ថ្មីៗទាក់ទងនឹងដំណើរការចរចារវាងអាមេរិកនិងក្រុម ឧទ្ទាមតាលីបង់។

នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ៩ ខែកញ្ញា អង្គការណាតូបានសង្កត់ធ្ងន់ថាអង្គការនេះនឹងនៅតែបំពេញបេសកកម្ម ជួយឧបត្ថម្ភដល់កម្លាំងសន្តិសុខនៅអាហ្វហ្គានីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មនិងបង្កើតសន្តិភាពនៅប្រទេសនេះ។ នាបច្ចុប្បន្នណាតូបានរក្សាទាហានប្រមាណ ១៦.០០០ នាក់នៅអាហ្វហ្គានីស្ថានដែលទទួលភារកិច្ចបណ្តុះបណ្តាលនិងផ្ដល់ប្រឹក្សាដល់កងកម្លាំងសន្តិសុខនៅប្រទេសសាមី។ ណាតូបានអះអាងថា អង្គការនេះនឹងរក្សាវត្តមាននៅអាហ្វហ្គានីស្ថាន ដរាបណាប្រទេសនេះចាំចាប់ ដើម្បីធានាថាប្រទេសនេះនឹងមិនអាចក្លាយទៅជាជម្រករបស់ភេរវករអន្តរជាតិសារជាថ្មី៕


ប្រតិកម្មទៅវិញ

ផ្សេងៗ