បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រី និងជាអនុរដ្ឋមន្រ្តីក្រសួងការបរទេស វៀតណាម លោក​ Nguyen Quoc Dung អញ្ជើញបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា

(VOVWORLD) - នាថ្ងៃទី ២៨ ខែមករា អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung បានអញ្ជើញបំពេញទស្សនកិច្ចនៅសាធារណរដ្ឋមីយ៉ាន់ម៉ាក្នុងនាមជាបេសកជនពិសេសរបស់នាយករដ្ឋមន្ត្រីវៀតណាម។
បេសកជនពិសេសរបស់នាយករដ្ឋមន្ត្រី និងជាអនុរដ្ឋមន្រ្តីក្រសួងការបរទេស    វៀតណាម លោក​ Nguyen Quoc Dung អញ្ជើញបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ា - ảnh 1 អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung

លោក Nguyen Quoc Dung បានជួបពិភាក្សាជាមួយ ទីប្រឹក្សាររដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi នាយឧត្តមសេនីយ៍ Min Aung Hlaing អគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ព្រមទាំងជួបសន្ទនាជាមួយ រដ្ឋមន្ត្រីក្រសួងសហប្រតិបត្តិការអន្តរជាតិ លោក Kyaw Tin និង រដ្ឋមន្ត្រីសុខមាលភាព   ផ្តល់ជំនួយសង្គម និងតាំងទីលំដ្ឋានថ្មី លោក Win Myat Aye ។ ក្នុងជំនួបទាំងនោះ លោក Nguyen Quoc Dung បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍក្នុងទំនាក់ទំនងមិត្តភាពជាប្រពៃណី និងយូរអង្វែងជាមួយមីយ៉ាន់ម៉ា។ លោក Nguyen Quoc Dung បានជឿជាក់ថាមីយ៉ាន់ម៉ានឹងបន្តសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាន អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធនានា ដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែងព្រមទាំងដោះស្រាយរាល់ជម្លោះ និងជំរុញដំណើរការធ្វើមាតុភូមិនិវត្តន៍របស់ជនភៀសខ្លួន។ លោកក៏បន្តទៀតថាវៀតណាមត្រៀមខ្លួនជាស្រេចជួយជម្រុញកិច្ចសន្ទនារវាងភាគីពាក់ព័ន្ធនានា ដើម្បីរួមចំណែកក្នុងសន្តិភាពនិងស្ថិរភាពក្នុងតំបន់ផងដែរ។ ក្នុងឱកាសនេះ រដ្ឋាភិបាលវៀតណាមបានជួយឧបត្ថម្ភជូនរដ្ឋាភិបាលមីយ៉ាន់ម៉ា ទឹកប្រាក់ចំនួន ១00,000 ដុល្លារអាមេរិក សម្រាប់សកម្មភាពមនុស្សធម៌ ការ ស្តារឡើងវិញ និងអភិវឌ្ឍន៍រដ្ឋ Rakhine។

ទីប្រឹក្សាររដ្ឋមីយ៉ាន់ម៉ា លោកស្រី Aung San Suu Kyi និងថ្នាក់ដឹកនាំរដ្ឋា     ភិបាលមីយ៉ាន់ម៉ា បានសន្យាគាំទ្រវៀតណាមទទួលដំណែងជាប្រធានអាស៊ាន ឆ្នាំ ២០២០ ប្រកបដោយជោគជ័យ ព្រមទាំងអះអាងនូវការប្តេជ្ញាចិត្តជំរុញទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាមនិងមីយ៉ាន់ម៉ា អភិវឌ្ឍន៍ឱ្យកាន់តែស៊ីជម្រៅដោយឥតឈប់ឈរនាពេលអនាគត។

ប្រតិកម្មទៅវិញ

ផ្សេងៗ