បេសកជនអ.ស.បប្រមូលផ្ដុំការខំប្រឹងប្រែងសំដៅកសាងឡើងរបៀបរបបនៅលីប៊ី

(VOVWORLD) - បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាលីប៊ីលោក Ghassan Salame នាថ្ងៃទី១៨ វិច្ឆិកា ឲ្យដឹងថា នាបច្ចុប្បន្នលោកកំពុងប្រមូលផ្ដុំការខំប្រឹងប្រែងទៅ លើការកសាងរបៀបរបបនានានៅលីប៊ី សំដៅបង្រួបបង្រួមប្រទេសអាហ្វ្រិកខាង ជើងដែលកំពុងបំផ្លិចបំផ្លាញដោយសង្គ្រាមនេះ។
បេសកជនអ.ស.បប្រមូលផ្ដុំការខំប្រឹងប្រែងសំដៅកសាងឡើងរបៀបរបបនៅលីប៊ី - ảnh 1បេសកជនពិសេសអ.ស.បទទួលបន្ទុកបញ្ហាលីប៊ីលោក Ghassan Salame (រូបថត៖ AFP) 

លោក Salame ចាត់ទុកថា ប្រសិនបើរបៀបរបបរដ្ឋអាចធ្វើសកម្មភាពឡើង វិញនោះគឺលីប៊ីនឹងផ្លាស់ប្ដូរក្រោយរយៈដ៏វឹកវរកាលពីឆ្នាំ២០១១មក។ លោក អះអាងថា ប្រសិនបើក្នុងរយៈពេល១ឬ២ឆ្នាំខាងមុខ លីប៊ីអាចបង្រួបបង្រួម ស្ដារ ឡើងវិញនិងរំដោះរបៀបរបប គឺប្រទេសនេះនឹងដើរតាមផ្លូវផ្សេង។

        តាមផែនការរបស់ខ្លួន លោក Salame សង្ឃឹមថា នឹងរៀបចំការបោះឆ្នោត មួយនិងកោះហៅកិច្ចប្រជុំមួយទៀតដែលមានការចូលរួមរបស់ភាគីប្រឆាំងគ្នា ទាំងអស់នៅលីប៊ីនាខែកុម្ភៈឆ្នាំ២០១៨ ដើម្បីឯកភាពលើផែនការបោះឆ្នោត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ