ប៉ូឡូញបដិសេធទទួលជនអន្តោប្រវេសន៍តាមផែនការបែងចែកកូតារបស់ EU

ប៉ូឡូញបដិសេធទទួលជនអន្តោប្រវេសន៍តាមផែនការបែងចែកកូតារបស់ EU - ảnh 1
ប៉ូឡូញបដិសេធទទួលជនអន្តោប្រវេសន៍តាមផែនការបែងចែកកូតារបស់ EU (Image: VNA)


(VOVworld) – ក្នុងសេចក្តីថ្លែងការមួយនាថ្ងៃទី ២៣ មិនា នាយករដ្ឋមន្ត្រីប៉ូឡូញ
លោកស្រី Beata Szydlo បានអះអាងថា៖ ប្រទេសនេះមិនអាចឯកភាពជាមួយ
ផែនការរបស់ EU  ស្តីពីការបែងចែកកូតាទទួលជនអន្តោប្រទេសន៍បានឡើយ
ដោយសារការព្រួយបារម្មណ៍អំពីបណ្ហាសន្តិសុខបន្ទាប់ពីរាល់ការវាយប្រហារ
ភេរវកម្មដ៏បង្ហូរឈាមនៅទីក្រុង Brussels មក។ លោកស្រី  Beata Szydlo  បាន
ឲ្យដឹងថា៖ ការធានាសុវត្ថិភាពសំរាប់ប្រជាពលរដ្ឋប៉ូឡូញនាបច្ចុប្បន្នគឺភាពចាំ
បាច់ ព្រមទាំង អំពាវនាវឲ្យ EU បដិសេធទទួលជនភៀសខ្លួនទៅទ្វីបអឺរ៉ុបដោយ
គោលដៅសេដ្ឋកិច្ចដោយសារភេរវករអាចបន្លំចូលក្នុងរលកនេះ។ លោកស្រី
  Szydlo បានចាត់ទុកថា៖ ការដែលប្រទេស EU មួយចំនួនមិនដកមេរៀននិង
បទពិសោធពីការទទួលជនអន្តោប្រវេសន៍ដោយមិនអើពើដល់គ្រោះអាសន្ន
នេះជាការធ្វេសប្រហែស។ មុននោះ គណៈបក្សច្បាប់និងយុត្តិធម៌ (PiS) កាន់
អំណាចនៅប៉ូឡូញបានយល់ព្រមទទួលជនភ្ញៀសខ្លួនចំនួន ៧ ពាន់នាក់តាម
 ផែនការដែលរដ្ឋាភិបាលអាណត្តិមុនបានអនុម័ត។ ប៉ូឡូញគឺជាប្រទេស
សមាជិក EU ដំបូងដែលនាំចេញសេចក្តីប្រកាសប្រឆាំងជំទាស់កូតាបែង
ចែកជនអន្តោ ប្រវេសន៍៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ