ប៉ាឡេស្ទីនរិះគន់ការដែលអ៊ីស្រាអែលនិងអាមេរិកដកខ្លួនចេញពី UNESCO

(VOVWORLD) - នាថ្ងៃទី១៦ តុលា អគ្គលេខាធិការគណៈកម្មាធិការកណ្ដាលចលនា Fatah របស់ប៉ាឡេស្ទីនលោក Jibril Rajoub ចាត់ទុកថា ការដែលអាមេរិកនិង អ៊ីស្រាអែលសំរេចដកខ្លួនចេញពីអង្គការអប់រំ វិទ្យសាស្ត្រនិងវប្បធម៌របស់អ.ស.ប (UNESCO) ជាកំហុសមួយ។
ប៉ាឡេស្ទីនរិះគន់ការដែលអ៊ីស្រាអែលនិងអាមេរិកដកខ្លួនចេញពី UNESCO - ảnh 1 អគ្គលេខាធិការគណៈកម្មាធិការកណ្ដាលចលនា Fatah របស់ប៉ាឡេស្ទីនលោក Jibril Rajoub (រូបថត៖ timeofisrael.com)


ថ្លែងមតិក្នុងសន្និសីទកាសែតមួយ លោក Rajoub សង្កត់ធ្ងន់ថា សកម្មភាពរបស់អាមេរិកនិងអ៊ីស្រាអែលមិនគោរពការកំណត់អន្តរ ជាតិទេ។

        មុននោះ នាថ្ងៃទី១២ តុលា ក្រសួងការបរទេសអាមេរិកបានជូនដំណឹងថា ប្រទេសនេះនឹងដកខ្លួនចេញពីអង្គការ UNESCO ហើយសេចក្ដីសំរេចនេះនឹង ចូលជាធរមានចាប់ពីថ្ងៃទី៣១ ធ្នូ ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ