ប៉ាឡេស្ទីនអំពាវនាវធ្វើបាតុកម្ម ប្រឆាំង​ជំទាស់ផែន​ការ​សន្តិភាព​មជ្ឈឹម បូព៌ារបស់អាមេរិក

(VOVWORLD) -គណបក្សហ្វាតាហារបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានឲ្យដឹងថា បក្ខពួករបស់រដ្ឋអំណាចប៉ាឡេស្ទីន (PLO) បានអំពាវនាវឱ្យធ្វើបាតុកម្មដោយទ្រង់ទ្រាយធំមួយនាថ្ងៃទី ២៥ខែមិថុនាខាងមុខ ចំទៅនឹងពេលវេលានៃកិច្ចប្រជុំសេដ្ឋកិច្ចនៅរដ្ឋធានាម៉ាណាម៉ា នៃប្រទេសបារ៉ែន។
ប៉ាឡេស្ទីនអំពាវនាវធ្វើបាតុកម្ម ប្រឆាំង​ជំទាស់ផែន​ការ​សន្តិភាព​មជ្ឈឹម បូព៌ារបស់អាមេរិក - ảnh 1 (រូបថត៖ vnanet.vn)

ប្រជាជនប៉ាឡេស្ទីនកំពុងអំពាវនាវឲ្យធ្វើបាតុកម្មដោយទ្រង់ទ្រាយធំ ដើម្បីប្រឆាំងជំទាស់កិច្ចប្រជុំសេដ្ឋកិច្ច ដែលបានអាមេរិករៀបចំឡើយនៅបារ៉ែន ដោយមានគោលបំណងប្រកាសខ្លឹមសារសេដ្ឋកិច្ច ក្នុងផែនការសន្តិភាពមជ្ឈឹមបូព៌ារបស់រដ្ឋអំណាចលោកប្រធានាធិបតីអាមេរិកDonald Trump ។

គណបក្សហ្វាតាហារបស់ប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas បានឲ្យដឹងថា បក្ខពួករបស់រដ្ឋអំណាចប៉ាឡេស្ទីន (PLO) បានអំពាវនាវឱ្យធ្វើបាតុកម្មដោយទ្រង់ទ្រាយធំមួយនាថ្ងៃទី ២៥ខែមិថុនាខាងមុខ ចំទៅនឹងពេលវេលានៃកិច្ចប្រជុំសេដ្ឋកិច្ចនៅរដ្ឋធានាម៉ាណាម៉ា នៃប្រទេសបារ៉ែន។

ក្រៅពីការរៀបចំបាតុកម្មនេះ ប៉ាឡេស្ទីនក៏បានអំពាវនាវដល់បណ្តាប្រទេសអារ៉ាប់ធ្វើពហិការចំពោះកិច្ចប្រជុំនេះរបស់អាមេរិក ដោយចាត់ទុកថាផែនការសន្តិភាពមជ្ឈឹមបូព៌ាទាំងស្រុងរបស់ទទក្រុងវ៉ាស៊ីនតោនបានរំលងដំណោះស្រាយរដ្ឋពីរ ក៏ដូចជាលុបចោលរដ្ឋប៉ាឡេស្ទីន ជាមួយប៉េកខាងកើតទីក្រុងយេរូសាឡឹមជារដ្ឋធានីនាពេលអនាគត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ