ផ្តល់អាទិភាពដល់ការប្រើប្រាស់ប្រព័ន្ធច្ចេកវិទ្យាស្តីពីសន្និសីទតាមអនឡាញ ” MAKE IN VIETNAM”

(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែឧសភា នៅទីក្រុងហាណូយ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម បានប្រារព្ធឡើងពិធីបើកសម្ពោធដំណោះស្រាយស្តីពីសន្និសិទតាមប្រព័ន្ធអនឡាញដែលផ្គត់ផ្គង់ដោយសម្ព័ន្ធភាព CoMeet ។
ផ្តល់អាទិភាពដល់ការប្រើប្រាស់ប្រព័ន្ធច្ចេកវិទ្យាស្តីពីសន្និសីទតាមអនឡាញ ” MAKE IN VIETNAM” - ảnh 1 តំណាងចូលរួមពិធីបើកសម្ភោធដំណោះស្រាយសន្និសីទតាមអនឡាញរបស់CoMeet ។ (រូបថ៖ qdnd.vn)

នៅក្នុងពិធីនេះ តំណាងសម្ព័ន្ធភាព CoMeet បានរៀបចំពិធីតភ្ជាប់ទីតាំងចំនួន ៧ កន្លែងតាមតំបន់នានានៅភាគខាងត្បូង និងខាងជើងវៀតណាម ព្រមទាំងប្រើប្រាស់ដំណោះស្រាយស្តីពីការរៀបចំសន្និសីទតាមអនឡាញ CoMeet ។ ដំណោះស្រាយនិងសេវាកម្មធ្វើសន្និសីទតាមអនឡាញ ត្រូវបានវាយតម្លៃថានាំមកនូវដំណោះស្រាយការរៀបចំសន្និសីទតាមប្រព័ន្ធវីដេអូប្រកបដោយប្រសិទ្ធភាពលើគ្រប់ជ្រុងជ្រោយ និងមានលក្ខណៈបុគ្គល ព្រមទាំងតភ្ជាប់យ៉ាងបត់បែនសម្រាប់បណ្តាអង្គការ អង្គភាពអាជីវកម្មក្នុងការប្រើប្រាស់អ៊ីនធឺរណែតក្នុងស្រុកផងដែរ។ ថ្លែងក្នុងពិធីបើកសម្ពោធ CoMeet  អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាម លោក Nguyen Thanh Hung បានសង្កត់ធ្ងន់ថា

« ការបង្កើតប្រព័ន្ធ CoMeet បានបញ្ជាក់សារជាថ្មីម្តងទៀតថាដោយមានសាមគ្គីភាពនិងការឯកភាពគ្នា អង្គភាពអាជីវកម្មវៀតណាមនឹងបង្កើតសេវាកម្មនិងផលិតផល MAKE IN VIETNAM កាន់តែច្រើនឡើងៗតាមស្តង់ដារអនុ្តរជាតិដើម្បី រួមចំណែកក្នុងអាជីពស្វ័យភាពក្នុងការគ្រប់គ្រងលើវិស័យបច្ចេកវិទ្យា កាត់បន្ថយការពឹងផ្អែកលើប្រព័ន្ធបច្ចេកវិទ្យារបស់បរទេស ព្រមទាំងរួមចំណែកក្នុងការលើកកំពស់ផ្លាស់ប្តូរឌីជីថលជាតិផងដែរ។ ក្រសួងព័ត៌មាននិងផ្សព្វផ្សាយអបអរសារទរ ចំពោះដំណោះស្រាយស្តីពីការរៀបចំសន្និសីទតាមអនឡាញរបស់សម្ព័ន្ធភាព CoMeet ព្រមទាំងអំពាវនាវស្ថាប័ន អង្គការនិងអង្គភាពនានាផ្តល់អាទិភាពក្នុងការប្រើប្រាស់ដំណោះស្រាយនិងសេវាកម្មដែលផ្គត់ផ្គង់ដោយសហគ្រាសវៀតណាម »៕

ប្រតិកម្មទៅវិញ

ផ្សេងៗ