ផ្នែកថាមពលអ៊ីរ៉ង់ប្រុងប្រយ័ត្នយ៉ាងខ្ពស់អំពីការវាយប្រហារនានា

(VOVWORLD) -
ផ្នែកថាមពលអ៊ីរ៉ង់ប្រុងប្រយ័ត្នយ៉ាងខ្ពស់អំពីការវាយប្រហារនានា - ảnh 1 កន្លែងផលិតប្រេងនៅអ៊ីរ៉ង់ (ប្រភព៖ AFP / TTXVN)

រដ្ឋមន្រ្តីប្រេងរ៉ែអ៊ីរ៉ង់លោក Bijan Namdar Zanganeh បានបញ្ជាឲ្យផ្នែកថាមពល ត្រូវប្រុងប្រយ័ត្នយ៉ាងខ្ពស់ចំពោះគ្រោះអាសន្ន ដែលកើតមានឡើង"ការវាយប្រហារតាមអ៊ីនធឺណិត និងការវាយប្រហារនៅលើដីជាក់ស្ដែង" ។

នាថ្ងៃទី ២៩ ខែកញ្ញា ក្នុងសេចក្តីប្រកាសមួយ ដែលបានបង្ហោះនៅលើគេហទំព័រ Shana របស់ក្រសួងប្រេងរ៉ែ រដ្ឋមន្រ្តីលោក Bijan Namdar Zanganeh បានសង្កត់ធ្ងន់ថា ក្រុមហ៊ុននិងមូលដ្ឋានរបស់ផ្នែកប្រេងរ៉េគប្បីប្រុងប្រយ័ត្នយ៉ាងខ្ពស់។ តាមលោកថា វិធានការប្រុងប្រយ័ត្ននេះគឺចាំបាច់ ដោយសាររាល់បទដាក់ទណ្ជកម្មរបស់អាមេរិក និង "សង្គ្រាមសេដ្ឋកិច្ចគ្រប់វិស័យ" ដែល អ៊ីរ៉ង់បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោនបានសំដៅទៅលើទីក្រុងតេអេរ៉ង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ