ផ្នែកធនាគារចាំបាច់ត្រូវបន្តម្ចាស់ការ និងឆ្លើយតបនឹងគោលនយោបាយ ឱ្យបាន​ទាន់ពេលវេលា

(VOVWORLD) - ក្នុងឆ្នាំ ២០២២ ផ្នែកធនាគារបានសម្រេចភារកិច្ចរបស់ខ្លួនប្របដោយជោគជ័យ រួមចំណែកគ្រប់គ្រងអតិផរណាក្នុងកម្រិតទាប ហើយទីផ្សាររូបិយវត្ថុ និងរូបិយប័ណ្ណបរទេសមានស្ថិរភាពជាមូលដ្ឋាន។
ផ្នែកធនាគារចាំបាច់ត្រូវបន្តម្ចាស់ការ និងឆ្លើយតបនឹងគោលនយោបាយ ឱ្យបាន​ទាន់ពេលវេលា - ảnh 1នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់កម្មាភិបាល និងពលករនៃធនាគាររដ្ឋវៀតណាម និងផ្នែកធនាគារ (រូបថត៖ VNA)

នារសៀលថ្ងៃទី ២៧ មករា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យតេតដល់កម្មាភិបាល និងពលករនៃធនាគាររដ្ឋវៀតណាម និងផ្នែកធនាគារ។

ក្នុងឆ្នាំ ២០២២ ផ្នែកធនាគារបានសម្រេចភារកិច្ចរបស់ខ្លួនប្របដោយជោគជ័យ រួមចំណែកគ្រប់គ្រងអតិផរណាក្នុងកម្រិតទាប ហើយទីផ្សាររូបិយវត្ថុ និងរូបិយប័ណ្ណបរទេសមានស្ថិរភាពជាមូលដ្ឋាន។

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអបអរសាទរចំពោះជោគជ័យរបស់ធនាគាររដ្ឋ និងផ្នែកធនាគារក្នុងឆ្នាំ ២០២២។  លោកនាយករដ្ឋមន្ត្រីជឿជាក់ថានៅក្នុងឆ្នាំ ២០២៣ ផ្នែកធនាគារទាំងមូលនឹងម្ចាស់ការ ច្នៃប្រឌិត ឆ្លើយតបនឹងគោលនយោបាយឲ្យទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលខ្ពស់ជាងឆ្នាំ ២០២២។

ផ្នែកធនាគាររដ្ឋចាំបាច់ត្រូវសិក្សាស្រាវជ្រាវ និងសម្របសម្រួលតុល្យភាពរ និងសមស្របរវាងអត្រាប្តូរប្រាក់ និងអត្រាការប្រាក់ រវាងការគ្រប់គ្រងអតិផរណា ជាមួយការជំរុញកំណើនសេដ្ឋកិច្ច ធានាសន្ទនីយភាព កំណើនឥណទានសមស្រប ប្រកបដោយប្រសិទ្ធភាព ធានាសុវត្ថិភាពនៃប្រព័ន្ធធនាគារ និងសន្តិសុខហិរញ្ញវត្ថុ រូបិយវត្ថុ និងរួមចំណែកដោះស្រាយការលំបាកសម្រាប់ផលិតកម្ម និងអាជីវកម្មផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ