ផ្នែកសំណង់ចាំបាច់ត្រូវអភិវឌ្ឍន៍តាមទិសដៅត្រឹមត្រូវនិងខ្លាំងមាំមួនថែមទៀត

(VOVWORLD) - ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ផ្នែកសំណង់មានជំហានអភិវឌ្ឍន៍ខ្លាំងលើវិស័យជាច្រើន ចាប់ពីការរចនារហូតដល់ការសាងសង់ ផលិតសម្ភារៈសំណង់មានការរីកចម្រើនក្នុងល្បឿនលឿន។
ផ្នែកសំណង់ចាំបាច់ត្រូវអភិវឌ្ឍន៍តាមទិសដៅត្រឹមត្រូវនិងខ្លាំងមាំមួនថែមទៀត - ảnh 1នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc អញ្ជើញចូលរួមសន្និសីទ (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ២៦ ធ្នូ ថ្លែងក្នុងសន្និសីទបូកសរុបការងារក្នុងឆ្នាំ ២០២០ និងអនុវត្តភារកិច្ចនៅឆ្នាំ ២០២១ របស់ក្រសួងសំណង់នោះ នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានវាយតម្លៃថា៖ ក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ ផ្នែកសំណង់មានជំហានអភិវឌ្ឍន៍ ខ្លាំងលើវិស័យជាច្រើន ចាប់ពីការរចនារហូតដល់ការសាងសង់ ផលិតសម្ភារៈសំណង់មានការរីកចម្រើនក្នុងល្បឿនលឿន ឆ្ពោះទៅរកការធ្វើទំនើបកម្មឆ្លើយតបនឹងតំរូវការទាំងបរិមាណ គុណភាព សំរាប់តម្រូវការក្នុងស្រុក និងនាំចេញ។ សហគ្រាសសំណង់មានការរីកចម្រើនទាំងបរិមាណនិងគុណភាព។ អត្រាកំណើននៃផ្នែកសំណង់សម្រេចបាន ៨,៧% ក្នុងមួយឆ្នាំ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា ភារកិច្ចបន្តសុក្រិតរបៀបរបបស្ដីអីសំណង់គឺជាការងារគន្លឹះ។ ដូច្នេះវាចាំបាច់ត្រូវមានរបៀបរបបសម្រាប់ "ផ្នែកសំណង់រីកចម្រើន និហអភិវឌ្ឍតាមទិសដៅត្រឹមត្រូវ យ៉ាងខ្លាំងមាំមួន ចាប់ពីការអភិវឌ្ឍន៍ទីក្រុងរហូតដល់ការនាំចេញលើវិស័យសំណង់" ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ