ផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅអូស្ត្រាលីនិងនូវែលសេឡង់

(VOVWORLD) - នាយប់ថ្ងៃទី១៥ខែសីហា នៅទីក្រុង Sydney រដ្ឋ New South Wales ប្រទេស អូស្ត្រាលីក្រុមការងារនៃអគ្គនាយកដ្ឋានទេស ចរណ៍វៀតណាមដឹកនាំដោយអគ្គនាយកលោក Nguyen Van Tuan បានរៀបចំកម្មវិធីផ្សព្វផ្សាយអំពីទេសចរណ៍វៀតណាមឆ្នាំ ២០១៨។
ផ្សព្វផ្សាយទេសចរណ៍វៀតណាមនៅអូស្ត្រាលីនិងនូវែលសេឡង់ - ảnh 1ទិដ្ឋភាពនៃពិធីផ្សព្វផ្សាយទេសចរណ៍នៅអូស្ត្រាលី (រូបថតៈ VOV) 

នេះជាទីតាំងរមួយក្នុងចំណោមទីតាំងទាំង៥ដែលត្រូវបានជ្រើសរើសក្នុងកម្មវិធីផ្សព្វផ្សាយវិស័យទេសចរណ៍ឆ្នាំ២០១៨ របស់អគ្គនាយកដ្ឋានទេស ចរណ៍វៀតណាម សម្រាប់ទីផ្សារទេសចរណ៍តំបន់ប៉ាស៊ីហ្វិក រួមមានទីផ្សារនូវែលហ្សេឡង់និងទីក្រុងមួយចំនួនរបស់ អូស្រ្តាលីដូចជា ទីក្រុង Melbourne, រដ្ឋ Victoria, Adelaide, រដ្ឋអូស្ត្រាលីខាងត្បូង; Brisbane រដ្ឋ Queensland  និង Sydney រួមទាំងរដ្ឋ New South Wales ផង។

អញ្ជើញថ្លែងមតិក្នុងពិធីបើក លោក Nguyen Van Tuan បានអះអាងថា អូស្រ្តាលីនិងនូវែលហ្សេឡង់តែងតែស្ថិតក្នុង Top ទីផ្សារទេសចរណ៍ធំបំផុតចំនួន ១០ របស់វៀតណាម។ ក្រៅពីនេះល្បឿនកំណើនសេដ្ឋកិច្ចរបស់វៀត ណាមមានការអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងប៉ុន្មានឆ្នាំថ្មីៗនេះដែលជាឱកាសមួយសម្រាប់អាជីវកនិងទេសចរអូស្ត្រាលីមកស្វែងរកឱកាសសហប្រតិបត្តិការផងរួមទាំងធ្វើដំណើរទេចរណ៍ផង។

កម្មវិធីនេះបានចែកជាពីរផ្នែក៖ ទីមួយសម្រាប់ក្រុមហ៊ុនទេសចរណ៍វៀត ណាមមានឱកាសជួបប្រាស្រ័យជាមួយដៃគូអូស្ត្រាលី និងនូវែលហ្សេឡង់។ ផ្នែកទីពីរនេះគឺជា "Road Show" ដែលត្រូវបានបង្ហាញតាមរយៈអត្ថបទសរសេរ Clip រូបភាព ដោយឧទ្ទេសនាមអំពីទីមកដល់ រូបភាព ទឹកដីមនុស្ស និងផលិតផលទេសចរណ៍វៀតណាម។

កម្មវិធីផ្សព្វផ្សាយទេសចរណ៍វៀតណាម២០១៨នៅអូស្រ្តាលីនិងនូវែល ២០១៨ ត្រូវបានរៀបចំឡើងដោយមានការជួយឧបត្ថម្ភពីក្រុមហ៊ុនវៀតណាមចំនួន ១៥ រួមមាន ក្រុមហ៊ុន Tweet World Travel និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ