ផ្សារតំបន់ព្រៃភ្នំ នឹងជាចំណុចលេចធ្លោក្នុងខែ “ពណ៌របស់បណ្ដាជនជាតិវៀត ណាម”

(VOVWORLD) - ចំណុចលេចធ្លោក្នុងខែមេសាឆ្នាំ២០១៩គឺសកម្មភាពក្នុងឱកាសរំលឹកខួបទិវារំដោះតំបន់ភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ ថ្ងៃទី៣០ ខែមេសា និង ទិវាពលករអន្តរជាតិ ថ្ងៃទី១ ខែឧសភា ក្រោមប្រធានបទ “ផ្សារតំបន់ព្រៃភ្នំ-ពណ៌ នៃខេត្ត Lai Chau”។

បណ្ដាសកម្មភាពក្នុងខែមេសាឆ្នាំ២០១៩ក្រោមប្រធានបទ “ពណ៌របស់ បណ្ដាជនជាតិវៀតណាម” នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ខែមេសាដល់ថ្ងៃទី២ខែ ឧសភា នៅភូមិវប្បធម៌ ទេសចរណ៍បណ្ដាជនជាតិ វៀតណាម។ ព្រឹត្តិការណ៍នេះ គឺសំដៅលើកតម្កើងទិវាវប្បធម៌បណ្ដាជនជាតិវៀតណាម (ថ្ងៃទី១៩ ខែមេសា)។

        ចំណុចលេចធ្លោក្នុងខែមេសាឆ្នាំ២០១៩គឺសកម្មភាពក្នុងឱកាសរំលឹកខួបទិវារំដោះតំបន់ភាគខាងត្បូងវៀតណាម ឯកភាពប្រទេសជាតិ ថ្ងៃទី៣០ ខែមេសា និង ទិវាពលករអន្តរជាតិ ថ្ងៃទី១ ខែឧសភា ក្រោមប្រធានបទ “ផ្សារតំបន់ព្រៃភ្នំ-ពណ៌ នៃខេត្ត Lai Chau”។ មកដល់ផ្សារពិសេសនេះ ភ្ញៀវទេសចរនឹងមានឱកាសទទួល ទានម្ហូបអាហារដ៏វិសេសវិសាល រកឃើញវប្បធម៌ ហើយលេងល្បែងកំសាន្តប្រជា ប្រិយរបស់បណ្ដាជនជាតិនៅវៀតណាម។ ទន្ទឹមនឹងនោះ មហាជនក៏មានឱកាស កំសាន្តកម្មវិធីសិល្បៈរបស់ក្រុមសិល្បៈករជាជនជាតិភាគតិចមកពីខេត្ត Lai Chau និង Son La ព្រមទាំងចូលរួមទស្សនាពិព័រណ៍រូបថតក្រោមប្រធានបទ “ពណ៌ វប្បធម៌តំបន់ពាយព្យ” ផងដែរ៕  

ប្រតិកម្មទៅវិញ

ផ្សេងៗ