ពង្រីកប្រាជ្ញានិងស្មារតីឈានមុខរបស់និស្សិត

(VOVWORLD) - ថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាល វៀតណាម លោក Truong Hoa Binh បានអះអាងថា យុវជននិយាយរួម សិស្សា នុសិស្សនិងនិស្សិតនិយាយដោយឡែក គឺជាអនាគតនៃប្រទេសនីមួយៗ ប្រជាជាតិនីមួយៗ ជាកម្លាំងដ៏សែនសំខាន់ដែលឈានមុខគេក្នុងការកសាង អភិវឌ្ឍនិងការពារមាតុភូមិ។ 

ពង្រីកប្រាជ្ញានិងស្មារតីឈានមុខរបស់និស្សិត - ảnh 1ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh (ខាងឆ្វេង) អញ្ជើញប្រគល់ប័ណ្ណសរសើរ "និស្សិតល្អ៥ប្រការ" ថ្នាក់មជ្ឈឹម។ (រូបថត៖ TTXVN)
នាថ្ងៃទី៧ ខែមករា នៅវិទ្យាស្ថានយុវជននិងកុមារវៀតណាម មជ្ឈឹម សមាគមន៍និស្សិតវៀតណាមបានរៀបចំកម្មវិធីអបអរខួបលើកទី៧១ទិវា ប្រពៃណីរបស់សិស្សនុសិស្ស និស្សិតនិងសមាគមន៍និស្សិតវៀត ណាម (៩ មករា ១៩៥០ - ៩ មករា ២០២១) ព្រមទាំងប្រគល់ជូនកិត្តិនាម “និស្សិតល្អ៥ ប្រការ” ថ្នាក់មជ្ឈឹមនិងកិត្តិនាម “ផ្កាយខែមិគសិរ” ឆ្នាំ២០២០។
        ថ្លែងនៅពិធីនេះ ឧបនាយករដ្ឋមន្រ្តីប្រចាំការរដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានអះអាងថា យុវជននិយាយរួម សិស្សា នុសិស្សនិងនិស្សិតនិយាយដោយឡែក គឺជាអនាគតនៃប្រទេសនីមួយៗ ប្រជាជាតិនីមួយៗ ជាកម្លាំងដ៏សែនសំខាន់ដែលឈានមុខគេក្នុងការកសាង អភិវឌ្ឍនិងការពារមាតុភូមិ។ លោកឧបនាយករដ្ឋមន្រ្តីបានបន្តថា៖ “បណ្ដាចលនាយុវជននិងនិស្សិត នឹងរួមចំណែកដល់ការកសាងប្រភព ធនធានមនុស្សមានគុណភាពខ្ពស់ ដើម្បីបម្រើដំណើរការអភិវឌ្ឍប្រទេស ជាតិ។ ភារកិច្ចដែលបានដាក់ចេញចំពោះនិស្សិតនិងការងារនិស្សិត គឺពិបាក ណាស់ ដែលទាមទារឲ្យនិស្សិត សិស្សានុសិស្សត្រូវឈានមុខគេក្នុងការច្នៃ ប្រឌិត ការផ្លាស់ប្ដូរថ្មី ដើម្បីនាំវៀតណាមឈានដល់ភាពសម្បូររុងរឿង ដូច នឹងបំណងប្រាថ្នារបស់លោកប្រធានហូជីមិញជាទីគោរពរាប់អាន។ ខ្ញុំ ជឿជាក់ថា ដោយមានឆន្ទៈមោះមុត ការខិតខំប្រឹងប្រែង ទេពកោសល្យ និង ការច្នៃប្រឌិតរបស់ខ្លួន និស្សិត សិស្សានុសិស្ស ក៏ដូចជាចលនានិស្សិតវៀត ណាម នឹងបន្តមានការរីកចម្រើនថ្មីឲ្យបានសក្តិសមនឹងឋានៈរបស់ប្រជាជាតិ មួយដ៏អង់អាចក្លាហាន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ