ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងសាធារណរដ្ឋឆែក

(VOVWORLD) - តបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសឆែក Jan Lipavsky ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែមិថុនា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋឆែក។

ពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាម និងសាធារណរដ្ឋឆែក - ảnh 1រដ្ឋមន្ត្រីការបរទេស Bui Thanh Son និងរដ្ឋមន្ត្រីការបរទេសឆែក Jan Lipavsky ក្នុងជំនួបចង្អៀត (រូបថត៖ Ngoc Bien)

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានជួបពិភាក្សាជាមួយប្រធានព្រឹទ្ធសភា Milos Vystricil; ជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងការបរទេស Jan Lipavsky។ ក្នុងជំនួបទាំងនេះ លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងថា វៀតណាមមានបំណង រួមសហការជាមួយសាធារណៈរដ្ឋឆែក បន្តជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យពាណិជ្ជកម្ម - វិនិយោគ វិទ្យាសាស្ត្រ - បច្ចេកវិទ្យា អប់រំ - បណ្តុះបណ្តាល ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជន។ ចំពោះភាគីឆែកវិញ ថ្នាក់ដឹកនាំឆែកបានអះអាងថា វៀតណាមជាដៃគូដ៏សំខាន់បំផុតរបស់ឆែកនៅអាស៊ីអាគ្នេយ៍; វាយតម្លៃខ្ពស់ចំពោះតួនាទី និងឋានៈកាន់តែសំខាន់របស់វៀតណាម។

ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ភាគីទាំងពីរបានឯកភាពឆ្លៀតយកប្រយោជន៍ពីកាលានុវត្តភាពនៃ EVFTA ប្រកបដោយប្រសិទ្ធភាព បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការនាំចេញរបស់ប្រទេសទាំងពីរក្នុងការចូលទៅកាន់ទីផ្សាររបស់គ្នាទៅវិញទៅមក; បង្កើនប្រសិទ្ធភាពនៃប្រតិបត្តិការរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងវៀតណាម និងសាធារណៈរដ្ឋឆែក និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្មនៃប្រទេសទាំងពីរក្នុងការតភ្ជាប់ និងស្វែងយល់អំពីទីផ្សារ។

ពីសំណាក់រដ្ឋាភិបាលឆែកបានអះអាងគាំទ្រ EU ក្នុងការដកកាតលឿង IUU សម្រាប់ការនាំចេញអាហារសមុទ្រពីវៀតណាមក្នុងពេលឆាប់ៗនេះ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ-ការពារជាតិ អប់រំ-បណ្តុះបណ្តាល  ពលកម្ម វិទ្យាសាស្ត្រ-បច្ចេកវិទ្យា វប្បធម៌ និងទេសចរណ៍។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការ និងវេទិកាពហុភាគី។ ទាក់ទិននឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ភាគីទាំងពីរបានឯកភាពពង្រឹងការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅអង្គការ និងវេទិកាពហុភាគី។ អំពីបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានចែករំលែកនូវគោលជំហររបស់ខ្លួនក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ឈរលើមូលដ្ឋានច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងគោរពអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

ក្នុងដំណើរបំពេញទស្សនកិច្ចនៅសាធារណរដ្ឋឆែក លោករដ្ឋមន្ត្រី Bui Thanh Son ក៏បានជួបសំណេះសំណាលជាមួយបុគ្គលិកស្ថានទូត; ទស្សនកិច្ច និងជួបធ្វើការជាមួយសមាគម តំណាងសហគមន៍វៀតណាមនៅសាធារណរដ្ឋឆែកផងដែដ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ