ពង្រឹងកិច្ចសហប្រតិបត្តិការរវាង​ក្រុមសមាជិក​សភា​នៃប្រទេសទាំង​ពីរវៀតណាម- កូរ៉េខាងត្បូង

(VOVWORLD) - ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug បានអះអាងថាកូរ៉េខាងត្បូងជានិច្ចកាលគោរពទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយវៀតណាម។
ពង្រឹងកិច្ចសហប្រតិបត្តិការរវាង​ក្រុមសមាជិក​សភា​នៃប្រទេសទាំង​ពីរវៀតណាម- កូរ៉េខាងត្បូង - ảnh 1 ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug 

ក្នុងក្របខ័ណ្ឌនៃដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀត ណាម តាមការអញ្ជើញរបស់ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ចាប់ពីថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ៤ ខែវិច្ឆិកាឆ្នាំ ២០២០ នោះ នាថ្ងៃទី ៣ ខែវិច្ឆិកា នៅទីក្រុងហាណូយលោក Park Byeong Seug ប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានទទួលជួបប្រធានគណកម្មការទទួលបន្ទុកប្រតិភូ និងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - កូរ៉េខាងត្បូង លោក Tran Van Tuy ។ នៅក្នុងជំនួបនេះ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug បានអះអាងថាកូរ៉េខាងត្បូងជានិច្ចកាលគោរពទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយវៀតណាម។ កូរ៉េខាងត្បូងមានបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធិភាពលើគ្រប់វិស័យ។ ប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Byeong Seug សង្ឃឹមថានាពេលខាងមុខ ក្រុមសមាជិកសភានៃប្រទេសទាំងពីរបន្តពង្រឹងទំនាក់ទំនងថែមទៀត ដើម្បីនាំទំនាក់ទំនងទ្វេភាគីឡើងកម្ពស់ថ្មីមួយ។ ជាការឆ្លើយតប ប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម - កូរ៉េខាងត្បូង លោក Tran Van Tuy បានឲ្យដឹងថា ក្រុមសមាជិកសភានៃប្រទេសទាំងពីរនឹងបន្តពូនជ្រុំទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ។ ក្រុមសមាជិកសភានៃប្រទេសទាំងពីជានិច្ចកាលជួយឧបត្ថម្ភសហគ្រាសរបស់ប្រទេសទាំងពីរក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅប្រទេសរៀងៗខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ