ពង្រឹងថែមទៀតភាពជាដៃគូអាស៊ី - អឺរ៉ុបនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ

(VOVWORLD) -  កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ASEM គឺជាគំនិតផ្តួចផ្តើមរបស់ប្រទេសវៀតណាមក្នុងឱកាសខួបលើកទី ២៥ នៃការបង្កើត ASEM (១៩៩៦ - ២០២១) និងជាសកម្មភាពសំខាន់បំផុតមួយនៃវេទិកានេះក្នុងឆ្នាំ ២០២១។

ពង្រឹងថែមទៀតភាពជាដៃគូអាស៊ី - អឺរ៉ុបនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ - ảnh 1កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ASEM មានការចូលរួមពីតំណាងថ្នាក់រដ្ឋមន្រ្តី អនុរដ្ឋមន្រ្តីនៃបណ្តាប្រទេសសមាជិក អនុប្រធានគណៈកម្មការអឺរ៉ុប វាគ្មិនដែលជាអ្នកជំនាញនិងអ្នកប្រាជ្ញចក្នុងតំបន់និងអន្តរជាតិ (រូបថតៈក្រសួងការបរទេស)

នារសៀលថ្ងៃទី ២២ មិថុនា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់នៃវេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុប (ASEM) ដោយប្រធានបទ "កិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) ក្នុងគម្រប់ខួប ២៥ ឆ្នាំ៖ ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុបនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ"។ កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ASEM គឺជាគំនិតផ្តួចផ្តើមរបស់ប្រទេសវៀតណាមក្នុងឱកាសខួបលើកទី ២៥ នៃការបង្កើត ASEM (១៩៩៦ - ២០២១) និងជាសកម្មភាពសំខាន់បំផុតមួយនៃវេទិកានេះក្នុងឆ្នាំ ២០២១។

ថ្លែងមតិក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានសង្កត់ធ្ងន់ថាដើម្បីឲ្យ ASEM បន្តទទួលជោគជ័យ, ASEM ត្រូវផ្តល់អាទិភាពលើវិស័យនានាដែលឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍របស់ប្រទេសសមាជិក ដោយផ្តោតលើវិធានការនានាដើម្បីកសាងទំនុកចិត្ត និងចូលរួមចំណែកជាក់ស្តែងដល់ការធ្វើសមាហរណកម្មសកល ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយបរិយាប័ន្ននិងចីរភាព។ ដោយឈរលើមូលដ្ឋាននោះ លោករដ្ឋមន្រ្តីបានស្នើនូវគោលដៅធំៗ ចំនួន ៣ ដែល ASEM គួរតែ ផ្តោតគឺ៖ ធានាបរិយាកាសអន្តរជាតិប្រកបដោយសន្តិភាពនិងស្ថេរភាព ផ្អែកលើមូលដ្ឋាននៃការសន្ទនានិងការជឿទុកចិត្ត; ដើរតួនាទីជាអ្នកត្រួសត្រាយនិងខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ននិងបង្កើតមូលដ្ឋានរឹងមាំសម្រាប់ទំនាក់ទំនងសេដ្ឋកិច្ចចីរភាព យូរអង្វែងនិងមានផលប្រយោជន៍ទៅវិញទៅមករវាងអឺរ៉ុបនិងអាស៊ី។

ពង្រឹងថែមទៀតភាពជាដៃគូអាស៊ី - អឺរ៉ុបនៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ - ảnh 2រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ថ្លែងនៅឯកិច្ចសន្ទនា (រូបថតៈក្រសួងការបរទេស)

កិច្ចសន្ទនាជាន់ខ្ពស់វេទិកាសហប្រតិបត្តិការអាស៊ី - អឺរ៉ុបទទួលបានជោគជ័យយ៉ាងត្រចះច្រចង់ ដោយមានសំណើជាក់ស្តែងជាច្រើនស្តីពីទិសដៅនៃកិច្ចសហប្រតិបត្តិការរបស់ ASEM ក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ដែលនឹងត្រូវរាយការណ៍ទៅកិច្ចប្រជុំកំពូល ASEM លើកទី ១៣។ កិច្ចសន្ទនានេះ បានបញ្ជាក់ជាថ្មីម្តងទៀត នូវតួនាទីនិងការរួមចំណែករបស់វៀតណាមនៅឯវេទិកា ASEM រួមជាមួយបណ្តាប្រទេសជាសមាជិក កសាងភាពជាដៃគូអាស៊ី - អឺរ៉ុប ដែលកាន់តែរីកចម្រើន ដើម្បីសន្តិភាពនិងស្ថិរភាព និងដើម្បីវិបុលភាពនៃទ្វីបទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ