ពង្រឹងទំនាក់ទំនងដៃគូអាស៊ាន-ន័រវែស

(VOVWORLD) - ន័រវែសសន្យាបង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនង សហប្រតិបត្តិការជាមួយអាស៊ាននិយាយរួមនិងបណ្ដាប្រទេសជាសមាជិក អាស៊ាននិយាយដោយឡែក។ 
ពង្រឹងទំនាក់ទំនងដៃគូអាស៊ាន-ន័រវែស - ảnh 1 អគ្គលេខាធិការ អាស៊ានលោក  Le Luong Minh - ពង្រឹងទំនាក់ទំនងដៃគូអាស៊ាន-ន័រវែស

(VOVworld) – ន័រវែសសន្យាបង្កើននិងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនង សហប្រតិបត្តិការជាមួយអាស៊ាននិយាយរួមនិងបណ្ដាប្រទេសជាសមាជិក អាស៊ាននិយាយដោយឡែក។ នេះគឺជាសាររបស់ឯកអគ្គរដ្ឋទូតន័រវែសប្រចាំនៅ អាស៊ាន លោក Morten Hoglund ក្នុងពិធីជូនសារតាំងឡើងអគ្គលេខាធិការ អាស៊ានលោក  Le Luong Minh នៅទីស្នាក់ការលេខាធិការដ្ឋាននៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី នាថ្ងៃទី ២១ កក្កដា។ ឯកអគ្គរដ្ឋទូតន័រវែស លោក Morten Hoglund វាយតំលៃថា៖ អាស៊ានដើរតួនាទីសំខាន់ក្នុងការរក្សាសន្តិភាពសន្តិសុខ និងស្ថិរភាពក៏ដូចជាជំរុញការអភិវឌ្ឍន៍ក្នុងតំបន់។ វីឯខ្លួនវិញ អគ្គលេខាធិការអាស៊ាន លោក Le Luong Minh បានអះអាងថា៖ ន័រវែសគឺជាដៃគូសន្ទនាតាម វិស័យដំបូងរបស់អាស៊ានដែលបានបញ្ជូនឯកអគ្គរដ្ឋទូតប្រចាំនៅសមាគម។ ប្រការនេះបានបង្ហាញនូវកិច្ចសន្យារបស់ន័រវែសក្នុងការបង្កើនការចូលរួមនិងកិច្ច សហប្រតិបត្តិការជាមួយអាស៊ាន។ នាថ្ងៃដដែលកិច្ចប្រជុំលើកទី ២ នៃគណៈកម្មា ធិការចម្រុះតំបន់អាស៊ាន-ន័រវែស (AN-JSCC) បានប្រព្រឹត្តទៅនៅរដ្ឋធានី Jakarta ឥណ្ឌូណេស៊ី ផងដែរ៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ