ពង្រឹងនិងពង្រីករូបភាពរបស់វៀតណាមទៅកាន់ពិភពលោកក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប.កូរ៉េ

(VOVWORLD) -  កិច្ចប្រជុំកំពូលអាមេរិក-ស.ប.ប.កូរ៉េ បានប្រព្រឹត្តទៅក្នុងថ្ងៃទី២៧និងទី២៨ ខែកុម្ភៈ នៅទីក្រុងហាណូយ ដែលត្រូវបានគេចាត់ទុកថាជាឱកាសមាស សម្រាប់ឧស្សាហកម្មទេសចរណ៍របស់វៀតណាមដើម្បីផ្សព្វ ផ្សាយរូបភាពទឹកដីនិងមនុស្សវៀតណាមទៅកាន់ពិភព លោក ព្រមទាំងនាំមកនូវឱកាសអាជីវកម្មល្អសម្រាប់អាជីវកម្មធ្វើទេសចរណ៍ផងដែរ។

ដើម្បីត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាមេរិក - ស.ប.ប.កូរ៉េ នៅទីក្រុងហាណូយ វត្ថុអនុស្សាវរីយ៍ជាច្រើននឹងត្រូវបានក្រុមហ៊ុនទេសចរណ៍រៀបចំ ដើម្បី ជូនដល់អ្នកកាសែតអន្ដរជាតិដែលមកវៀតណាមរាយការណ៍ពីព្រឹត្តិការណ៍លើកនេះ មានដូចជា  គំនូរ Dong Ho និងតែផ្កាឈូក និងវត្ថុអនុស្សាវរីយ៍ជាច្រើនទៀត ហើយបានតាំងបង្ហាញតាមរយៈស្តង់នៅក្នុងមជ្ឈមណ្ឌលសារព័ត៌មានតែម្តង។

លើសពីនេះទៀត ក្រុមហ៊ុនទេសចរណ៍ Hanoitourist និង Saigontourist ក៏បានរៀប ចំដំណើរកំសាន្តដោយឥតគិតថ្លៃចំនួន ៩ ដោយបានធ្វើដំណើរជុំវិញទីក្រុងហាណូយ ទីក្រុងហាឡុង និងទីក្រុងនីញប៊ិញផងដែរ។  លោក Phung Quang Thang នាយក ក្រុមហ៊ុន Hanoitourist Travel បានឲ្យដឹងថា៖ “យើងខ្ញុំបានជ្រើសរើសសារមន្ទីរវិចិត្រសិល្បៈ ដើម្បីជាកន្លែងអនុវត្តន៍ទួរ  “ស្វែងយល់រតនសម្បត្តិវៀតណាម” តាមទម្រង់ឲ្យភ្ញៀវទេសចរអាចលេងល្បែងតូចមួយដើម្បីរំញោចអន្តរកម្មរបស់ភ្ញៀវនៅសារមន្ទីរនេះ។ ដំណើរទស្សនា ទួរទី២ យើងនាំភ្ញៀវទេសចរមកស្វែងយល់ពីវប្បធម៌ជាក់លាក់របស់ទីក្រុងហាណូយ តាមដងផ្លូវនិងគ្រួសារមួយចំនួនដែលថែរក្សាបានប្រពៃណីជាគ្រួសារជនហាណូយ។ ហើយដំណើរកំសាន្តទី៣ គឺជាដំណើ រីករាយនឹងកាហ្វេតាមវិថីបុរាណ”។

ក្នុងឱកាសនេះដែរ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមក៏បានរៀបចំផែនការដើម្បីបញ្ចប់នូវព្រឹត្តិការណ៍នេះ នឹងរៀបចំសកម្មភាពពន្លឿនទេសចរណ៍នៅ សហរដ្ឋអាមេ រិក រុស្ស៊ី កូរ៉េខាងត្បូងនិងជប៉ុន តាមទិសដៅបង្កើនឥទ្ធិពលវិជ្ជមាន នៃព្រឹត្តិការណ៍នេះ ដើម្បីលើកកម្ពស់ការទាក់ទាញភ្ញៀវទេសចរក៏ដូចជាផ្សព្វផ្សាយរូបភាព ទឹកដីនៃប្រទេសវៀតណាមទៅកាន់ពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ