ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខសំរាប់អតីតប្រធានរដ្ឋវៀតណាម លោក​ Le Duc Anh នៅប្រទេសឈីលីនិងតង់ហ្សានី

(VOVWORLD) - ក្នុងរយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែឧសភា ស្ថានទូតវៀតណាមប្រចាំនៅឈីលីបានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័ន្ធ និងបើកសៀវភៅក្រាំងមាសមរណទុករបស់នាយឧត្តមសេនីយ៍ Le Duc Anh អតីតប្រធានរដ្ឋ និងជាទីប្រឹក្សានៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្ តវៀតណាម។
ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខសំរាប់អតីតប្រធានរដ្ឋវៀតណាម លោក​ Le Duc Anh នៅប្រទេសឈីលីនិងតង់ហ្សានី - ảnh 1 ពិធីគោរពវិញ្ញាណក្ខ័ន្ធនិងបើកសៀវភៅក្រាំងមាសមរណទុក្ខសំរាប់អតីតប្រធានរដ្ឋវៀតណាម លោក Le Duc Anh នៅប្រទេសឈីលី

ក្នុងអំឡុងពេលនៃការបើកសៀវភៅក្រាំងមាសនោះ ប្រធាននាយកដ្ឋានពិធីសារនៃក្រសួងការបរទេសឈីលី ឯកអគ្គរដ្ឋទូតលោក Frank Tressler ប្រធាននាយកដ្ឋានកិច្ចការបរទេសនៃសភាឈីលី លោក Jacqueline Peillard ក្នុងនាមជាអ្នកតំណាងឲ្យប្រធានក្រុមសមាជិកសភាមិត្តសភាឈីលី - វៀតណាម និង     មន្ត្រីមួយចំនួនទៀតបានអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធនិងសរសេរក្នុងសៀវភៅក្រាំងមាសមរណទុករបស់ លោក Le Duc Anh ផងដែរ។

ជាមួយគ្នានេះផងដែរ នៅអាហ្វ្រិក នាថ្ងៃទី ៤ ឧសភា រដ្ឋមន្រ្តីការបរទេស តង់ហ្សានី លោក Palamagamba Kabudi ជំនួសមុខរដ្ឋាភិបាលតង់ហ្សានី បានអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធនិងសរសេរក្នុងសៀវភៅក្រាំងមាសរំលឹកវិញ្ញាណក្ខ័ន្ធដល់អតីតប្រធានរដ្ឋវៀតណាម លោក Le Duc Anh នៅឯស្ថានទូតវៀតណាមប្រចាំនៅប្រទេសតង់ហ្សានីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ