ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu នៅសហរដ្ឋអាមេរិក

(VOVWORLD) - តាងនាម ក្រសួងការពារជាតិអាមេរិក ឧបការីរងរដ្ឋមន្ត្រី លោក Reed Werner បាន សម្ដែងនូវការគោរពចំពោះអតីតអគ្គលេខាបក្សលោក Le Kha Phieu ជា ថ្នាក់ដឹកនាំមួយរូបដែលបានរួមចំណែកកំណត់ទិសដៅអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងអាមេរិក ចាប់តាំងពីថ្ងៃដំបូងនៃ ការធ្វើប្រក្រតីភាពនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu នៅសហរដ្ឋអាមេរិក - ảnh 1ទិដ្ឋភាពនៃពិធីគោរពវិញ្ញាណក្ខ័ន្ធ។ (រូបថត៖ VOV) 

នាថ្ងៃទី១៤ សីហា ស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកបាន រៀបចំយ៉ាងឱឡារិកនូវពិធីគោរពវិញ្ញាណក្ខ័ន្ធអតីតអគ្គលេខាបក្សលោក Le Kha Phieu។ តំណាងស្ថាប័នរដ្ឋ រដ្ឋសភាអាមេរិក និងតំណាងក្រុមបេសក កម្មការទូតនៃប្រទេសនានាប្រចាំនៅទីក្រុងវ៉ាស៊ីនតោន បានផ្ញើរផ្ការំលែក ទុក្ខ សរសេរក្នុងសៀវភៅមរណទុក្ខតាមអនឡាញ ក្នុងនោះមានឧបការីរង នៃក្រសួងការពារជាតិអាមេរិកលោក Reed Werner ឯកអគ្គរដ្ឋទូតឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ាថៃ និងប្រទេសអាស៊ាននានា បណ្ដាប្រទេសអាហ្វ្រិក ថ្នាក់ដឹកនាំគណៈបក្សកុម្មុយនិស្តអាមេរិក សមាគមន៍ធុរកិច្ច អង្គការក្រៅរដ្ឋា ភិបាល និងប្រជាអាណិកជនវៀតណាមនៅអាមេរិកទៀតផង។ តាងនាម ក្រសួងការពារជាតិអាមេរិក ឧបការីរងរដ្ឋមន្ត្រី លោក Reed Werner បាន សម្ដែងនូវការគោរពចំពោះអតីតអគ្គលេខាបក្សលោក Le Kha Phieu ជា ថ្នាក់ដឹកនាំមួយរូបដែលបានរួមចំណែកកំណត់ទិសដៅអភិវឌ្ឍនៃកិច្ចសហប្រតិបត្តិការការពារជាតិរវាងវៀតណាមនិងអាមេរិក ចាប់តាំងពីថ្ងៃដំបូងនៃ ការធ្វើប្រក្រតីភាពនូវទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ