ពិធីចេញដំណើរចូលរួម ASIAD នៃក្រុមកីឡាករវៀតណាម

(VOVWORLD) -ពិធីចេញដំណើរចូលរួមមហោស្រពកីឡាអាស៊ី ២០១៨ (ASIAD 2018) នៃក្រុមកីឡាករវៀតណាមត្រូវបានរៀបចំឡើងនាថ្ងៃទី ៩ សីហា នៅទីក្រុងហាណូយ។ 
ពិធីចេញដំណើរចូលរួម ASIAD  នៃក្រុមកីឡាករវៀតណាម - ảnh 1ក្រុមកីឡាករវៀតណាមចូលរួម ASIAD 2018 

ក្រុមកីឡាករវៀតណាមចូលរួម ASIAD 2018 មានសមាជិកចំនួន ៥២៣ នាក់ ក្នុងនោះមានកីឡាករចំនួន ៣៥២ នាក់ ដែលចូលរួមការប្រកួតលើវិញ្ញាសាចំនួន ៣២ ។

នៅក្នុងពិធីនេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម លោក Nguyen Ngoc Thien បានឲ្យដឹងថា៖

“ក្រុមកីឡាវៀតណាមចូលរួម ASIAD លើកនេះ ទទួល បានការយកចិត្ត ទុកដាក់ និងគាំទ្រពីអ្នកស្រឡាញ់កីឡាវៀតណាមរាប់លាននាក់។ មេដាយនីមួយៗដែលក្រុមកីឡាករនឹងដណ្ដើមបានក្នុងការប្រគួត ASIADនេះ នឹងជាការតបស្នងសងគុណដ៏មានអត្ថន័យជូនចំពោះក្រុមគ្រួសារខ្លួន ប្រជាជន និងប្រទេសជាតិ។ ទន្ទឹមនឹងនេះ ក្រុមកីឡាករវៀតណាមគប្បីចូលរួមការប្រកួតដោយការប្តេជ្ញាចិត្តខ្ពស់ ដើម្បីដណ្ដើមឲ្យបានជ័យជំនះ” ។

ASIAD 2018 នឹងត្រូវបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ សីហា ដល់ ថ្ងៃទី ២ កញ្ញា នៅប្រទេស ឥណ្ឌូនេស៊ី ដោយមានការចូលរួមពីប្រទេសចំនួន ៤៥ នៅទ្វីបអាស៊ីផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ