ពិធីចេញដំណើរទូទាំងប្រទេសដើម្បីជួយជ្រោមជ្រែងចលនាទប់ស្គាត់កាកសំណល់ប្លាស្ទិច

(VOVWORLD) -  ពិធីចេញដំណើរទូទាំងប្រទេសនៃចលនា ទប់ស្គាត់កាកសំណល់ប្លាស្ទិច បានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី ៩ ខែមិថុនា នៅទីក្រុងហាណូយ។

ពិធីចេញដំណើរទូទាំងប្រទេសដើម្បីជួយជ្រោមជ្រែងចលនាទប់ស្គាត់កាកសំណល់ប្លាស្ទិច - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងតំណាងនានា ចូលរួមដើរដង្ហែក្បួន សំដៅទប់ស្កាត់កាកសំណល់ប្លាស្ទិច

អញ្ជើញថ្លែងនៅក្នុងពិធីបើក នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងពីគោលដៅ ដែលខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២១ តាមរយៈផ្សារនានា នៅតាមទីក្រុង កុំប្រើផលិតផលប្លាស្ទិកដែលប្រើប្រាស់មួយដងនៅឡើយ  ហើយដល់ឆ្នាំ ២០២៥  ប្រទេសទាំងមូល នឹងមិនប្រើផលិតផលប្លាស្ទិកប្រើប្រាស់មួយដងទៀត។ 

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc  បានមានប្រសាសន៍ថា៖ “រដ្ឋាភិបាល វៀតណាម សូមអំពាវនាវឲ្យសហគមន៍អាជីវកម្ម បង្កើនការទទួលខុសត្រូវសង្គមដើម្បីរួមដៃគ្នា ទប់ស្កាត់ការប្រើប្រាស់កាកសំណល់ប្លាស្ទិក។ ទន្ទឹមជាមួយគ្នានោះ ហាងនានា ផ្សារទំនើប ភោជនីយដ្ឋាន រមណីយដ្ឋាន សណ្ឋាគារកុំប្រើថង់ ឬផលិតផលប្លាស្ទិកប្រើប្រាស់មួយដង។

ពិធីចេញដំណើរទូទាំងប្រទេសដើម្បីជួយជ្រោមជ្រែងចលនាទប់ស្គាត់កាកសំណល់ប្លាស្ទិច - ảnh 2 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី

ជាងនេះទៅទៀត លើកទឹកចិត្តអតិថិជន គួរប្រើថង់ប្រើប្រាស់បានច្រើនដង ពោល គឺ ប្រើប្រាស់ផលិតផលដែលស្និទ្ធស្នាលជាមួយបរិស្ថានតែម្តង។ សហគមន៍នីមួយ គ្រួ សារនីមួយនិងប្រជាជនគ្រប់រូប ចាប់ពីពេលនេះតទៅ នឹងគួរនុវត្តតាមពាក្យស្លោក ថា “និយាយ “ទេ” ជាមួយកាកសំណល់ប្លាស្ទិច” ហើយពីសកម្មភាពតូចបំផុតនេះដើម្បីរួមចំណែកក្នុងកិច្ចការពារបរិស្ថានរស់នៅសំរាប់ថ្ងៃនេះនិងជំនាន់ក្រោយៗទៀតផង ដែរ”។

បន្ទាប់ពីពិធីបើកនេះនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងថ្នាក់ដឹកនាំនានារួមទាំងប្រជាជនរដ្ឋធានីបានដើរនៅលើផ្លូវដើរថ្មើជើងជុំវិញបឹង Hoan Kiem ដើម្បីជួយជម្រោងជ្រែងចលនាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃកាកសំណល់ប្លាស្ទិច៕

ប្រតិកម្មទៅវិញ

ផ្សេងៗ