ពិធីជួបជុំសំណេះសំណាលជាមួយអង្គទូតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំជូ​តទោស័ក ២០២០

(VOVWORLD) - នាថ្ងៃទី ១៤ ខែមករា នៅទីក្រុងហាណូយ ក្រសួងការបរទេសវៀតណាម សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានរៀបចំពិធីជួបជុំអង្គទូតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំជូតទោស័ក ២០២០។
ពិធីជួបជុំសំណេះសំណាលជាមួយអង្គទូតក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំជូ​តទោស័ក ២០២០ - ảnh 1ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh (រូបថត៖ TTXVN) 

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh បានមានបំណងថា ក្នុងឆ្នាំថ្មីនេះ វៀតណាមនឹងបន្តទទួលបានការគាំទ្រ ប្រកៀកស្មាគ្នា និងការបង្កើនទំនាក់ទំនងសហប្រតិបត្តិការបន្ថែមទៀតលើវិស័យជាច្រើន ព្រមទាំងកសាងជំនឿទុកចិត្តរបស់រដ្ឋាភិបាលនិងប្រជាជននៃបណ្តាប្រទេសដទៃទៀត ក៏ដូចជាអង្គការអន្តរជាតិផងដែរ។ ដើម្បីអនុវត្តឲ្យបានល្អនូវភារកិច្ចដ៏សំខាន់ទាំងនេះ វៀតណាមរួមជាមួយមិត្តភក្តិនិងដៃគូនានារបស់ខ្លួន នឹងផ្តោតលើអាទិភាពសំខាន់ៗមួយចំនួនដូចជា៖ លើកកម្ពស់តួនាទីមជ្ឈភាពរបស់អង្គការសហប្រជាជាតិ លើកកម្ពស់ពហុភាគីនិយមនិងច្បាប់អន្តរជាតិ; រួមចំណែកដោយម្ចាស់ការក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងតំបន់និងលើពិភពលោក ព្រមទាំងធ្វើឲ្យជាក់ស្តែងនូវប្រធានបទអាស៊ាន“ តភ្ជាប់ និងបន្សាំដោយម្ចាស់ការ” និងជំរុញដំណើរការកសាងសហគមន៍អាស៊ានកាន់តែរឹងមាំនិងសាមគ្គីភាពជាដើម។

អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ ឯកអគ្គរដ្ឋទូតរដ្ឋប៉ាឡេស្ទីន លោក Saadi Salama ដែលជាប្រធានអង្គទូតបានអះអាងថា ឆ្នាំ ២០២០ គឺជាឱកាសសម្រាប់វៀតណាមក្នុងការរួមចំណែកសំលេងសំខាន់ៗក្នុងការបន្តលើកកម្ពស់ការគោរពតាមធម្មនុញ្ញ អ.ស.ប និងច្បាប់អន្តរជាតិ ព្រមទាំងថែរក្សាសន្តិភាពនិងសន្តិសុខពិភពលោក និងបង្កើនកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស ក៏ដូចជា ជំរុញ លទ្ធិពហុភាគីនិយមនិងកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាប្រឈមរួមរបស់មនុស្សជាតិដើម្បីអនាគតដ៏ល្អប្រសើរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ