ពិធីជួបប្រាស្រ័យសិល្បៈស្តីពីចំណងមិត្តភាពវៀតណាម-រុស្ស៊ី

(VOVWORLD) - នាយប់ថ្ងៃទី ២៩ តុលា នៅទីក្រុងហាណូយវិទ្យុសម្លេង
វៀតណាមសហការជាមួយស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាមបានរៀបចំរាត្រីជួបប្រាស្រ័យសិល្បៈដោយប្រធានបទ «លាន់រន្ទឺបទចម្រៀងខែតុលាជានិច្ច» ក្នុងឱកាសរំលឹកខួបលើកទី ១០០ ទិវាបដិវត្តន៍ខែតុលារុស្ស៊ី។
 
ពិធីជួបប្រាស្រ័យសិល្បៈស្តីពីចំណងមិត្តភាពវៀតណាម-រុស្ស៊ី - ảnh 1 ពិធីជួបប្រាស្រ័យសិល្បៈស្តីពីចំណងមិត្តភាពវៀតណាម-រុស្ស៊ី

(VOVworld) – នាយប់ថ្ងៃទី ២៩ តុលា នៅទីក្រុងហាណូយ វិទ្យុសម្លេងវៀតណាម សហការជាមួយស្ថានទូតរុស្ស៊ីប្រចាំនៅវៀតណាមបានរៀបចំរាត្រីជួបប្រាស្រ័យសិល្បៈដោយប្រធានបទ «លាន់រន្ទឺបទ

ចម្រៀងខែតុលាជានិច្ច» ក្នុងឱកាសរំលឹកខួបលើកទី ១០០ ទិវាបដិវត្តន៍ខែតុលារុស្ស៊ី។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក  Nguyen Xuan Phuc អនុប្រធានរដ្ឋសភា លោក Uong Chu Luu ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម លោក Konstantin Vnukov និងអគ្គនាយកវិទ្យុសម្លេងវៀតណាម លោក  Nguyen The Ky បានអញ្ជើញចូលរួមព្រឹត្តិតការណ៍នេះ។ ថ្លែតមតិនៅពិធី ឯកអគ្គរដ្ឋទូត រុស្ស៊ីប្រចាំនៅវៀតណាម លោក  Konstantin Vnukov បានអះអាងថា៖

        «វៀតណាមគឺជាដៃគូមួយក្នុងចំណោមដៃគូសំខាន់របស់រុស្ស៊ីនៅតំបន់អាស៊ីប៉ាស៊ី ហ្វិក។ ប្រការនេះត្រូវបានកត់ត្រាក្នុងសៀវភៅការទូតរបស់រុស្ស៊ី។ ទំនាក់ទំនងទ្វេរ ភាគីមានគ្រឹះស្ថានរឹងមាំដែលជាបដិវត្តន៍ខែតុលា។ នាបច្ចុប្បន្ន យើងមានភារកិច្ច សំខាន់ចំនួន ២ គឺការកសាងខឿនសហប្រតិបត្តិការសេដ្ឋកិច្ចល្អមួយ ការវិនិយោគ ពាណិជ្ជកម្មអភិវឌ្ឍន៍ដើម្បីទទួលបានកំពស់ថ្មីមួយ។ ហើយភារកិច្ចទី ២ គឺបន្សល់ទុក នូវទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពនោះសំរាប់ជំនាន់វ័យក្មេង៕»

ប្រតិកម្មទៅវិញ

ផ្សេងៗ