ពិធីជួបសំណេះសំណាលជាមួយសហគ្រាសវៀតណាមនៅអ៊ុយក្រែន

(VOVWORLD) - សហគ្រាសបានពិភាក្សាអំពីវិស័យនានា ដេលប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសគឺវិស័យទេសចរណ៍និងបច្ចេកវិទ្យាខ្ពស់។
ពិធីជួបសំណេះសំណាលជាមួយសហគ្រាសវៀតណាមនៅអ៊ុយក្រែន - ảnh 1ធីជួបសំណេះសំណាលរវាងលោកឯកអគ្គរដ្ឋទូត Nguyen Hong Thach ជាមួយសហគ្រាស និងសហគមន៍ជនវៀតណាមនៅអ៊ុយក្រែន (រូបថត៖ VOV)

នាថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០ ស្ថានទូតវៀតណាម និងស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអ៊ុយក្រែនបានរៀបចំពិធី ជួបសំណេះ សំណាល រវាងលោកឯកអគ្គរដ្ឋទូត Nguyen Hong Thach ជាមួយសហគ្រាស និងសហគមន៍ជនវៀតណាមនៅអ៊ុយក្រែន សំដៅស្វែងរក ដំណោះស្រាយជំនះពុះពារលើជំងឺរាតត្បាត ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មរវាងសហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ។ អញ្ជើញថ្លែងនៅក្នុងជំនួបនេះ លោកឯកអគ្គរដ្ឋទូត Nguyen Hong Thach បានស្នើឲ្យបណ្ដាសហគ្រាសធ្វើការសិក្សាស្រាវជ្រាវស្វែងរកវិធីដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្មថែមទៀតរវាងប្រទេសទាំងពីរ។ ជាក់ស្ដែង ស្ថានទូតរួមដំណើរ និងជួយឧបត្ថម្ភសហគ្រាសដោះស្រាយការលំបាកក្នុងដំណើរការអភិវឌ្ឍន៍។ ទន្ទឹមនឹងនេះសហគ្រាសបានពិភាក្សាអំពីវិស័យនានា ដេលប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសគឺវិស័យទេសចរណ៍និងបច្ចេកវិទ្យាខ្ពស់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ