ពិធីធ្វើដង្ហែក្បួនប្រឆាំងជំទាស់នឹងអំពើហឹង្សាសំដៅទៅលើ ប្រជាជនដើមកំណើត អាស៊ីនៅអាមេរិក

(VOVWORLD) - នាថ្ងៃទី ២៧ ខែមីនា មានមនុស្សរាប់រយនាក់បានធ្វើដង្ហែក្បួននៅតំបន់  Queens នៃទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ដើម្បីទាមទារឲ្យបញ្ឈប់អំពើហិង្សាលើប្រជាជនដើម កំណើតអាស៊ី។
ពិធីធ្វើដង្ហែក្បួនប្រឆាំងជំទាស់នឹងអំពើហឹង្សាសំដៅទៅលើ ប្រជាជនដើមកំណើត អាស៊ីនៅអាមេរិក - ảnh 1ប្រជាជនបានចូលរួមក្នុងការដើរក្បួនប្រឆាំងនឹងអំពើហឹង្សាសំដៅលើជនដើមកំណើតអាស៊ីនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិកនៅថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២១ (រូបថត៖ THX / TTXVN)

ការធ្វើដង្ហែក្បួនស្រដៀងគ្នានេះបានកើតឡើងនៅក្នុងទីក្រុងប្រមាណ ៦០ នៅសហរដ្ឋ អាមេរិក រួមមានទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ឡូសអេនជឺលេស ឈីកាហ្គោ Detroit និង Portland ។

នេះជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “ ទិវាផ្សារភ្ជាប់និងធ្វើសកម្មភាពជាតិ” បន្ទាប់ពីការ បាញ់ប្រហារនៅទីក្រុងអាត្លង់តានៃរដ្ឋ Georgia ដែលបានសម្លាប់មនុស្ស ៨ នាក់ ក្នុងនោះមាន ៦ នាក់ជាស្ត្រីដើមកំណើតអាស៊ី ក៏ដូចជា ករណីជាច្រើនទៀតនៃការវាយ ប្រហារទៅលើជនអាមេរិកដើមកំណើតអាស៊ីនៅតាមទីក្រុងធំៗនៅទូទាំងសហរដ្ឋអាមេរិក   ក្នុងរយៈពេលកន្លងមកនេះ។

គំនិតផ្តួចផ្តើមក្នុងគោលបំណងលើកទឹកចិត្ត អ្នកចូលរួមឱ្យប្រើ ហាសហាត (Hashtag) “StopAsianHate” នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីលើកកម្ពស់ ស្មារតីនិងលើកកម្ពស់ចំណេះដឹងរបស់អ្នកតាមដាន (Follower) ស្តីពីការប្រឆាំង នឹងការរើស អើងជាតិសាសន៍ចំពោះជនអាស៊ី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ