ពិធីបើក World Cup ២០១៨ ដ៏វិសេសវិសាល

(VOVWORLD) -ពិធីបើក World Cup ២០១៨ទាក់ទាញបានការចូលរួមរបស់ទស្សនិកជនចំនួន ៨ ហ្មឺននាក់។

នាថ្ងៃទី ១៤ មិថុនា ពិធីបើក World Cup ២០១៨ ត្រូវបានប្រារព្ធឡើងជាផ្លូវការនៅ ពហុកីឡដ្ឋាន Luzhniki នៅ ទីក្រុងម៉ូស្គូប្រទេសរុស្ស៊ី។ ពីធីនេះទាក់ទាញបានការចូលរួមរបស់ទស្សនិកជនចំនួន ៨ ហ្មឺននាក់។ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានសហព័ន្ធបាល់ទាត់ពិភពលោក FIFA របស់ លោក Gianni Infantino បានក៏បានចូលរួមពិធីនេះដែរ។

ពិធីបើក World Cup ២០១៨ ត្រូវបានផ្ដោតសំខាន់លើការសម្ដែងតូរតន្ត្រី និងឈុតសម្ដែង ដ៏វិសេសវិសាល ជាច្រើន។ វគ្គផ្តាច់ព្រ័ត្រ World Cup ២០១៨ នឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៤ មិថុនា ដល់ថ្ងៃទី ១៥ កក្តដា ដោយទាក់ទាញបានការចូលរួមរបស់ក្រុមបាល់ទាត់ចំនួន ៣២ ក្រុមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ