ពិធីបើកកិច្ចប្រជុំកំពូលពិសេស អាស៊ាន - អូស្ត្រាលី

(VOVWORLD) -នាព្រឹកថ្ងៃទី ១៦ ខែមីនា កិច្ចប្រជុំកំពូលពិសេសរវាងអាស៊ាននិង អូស្រ្តាលីបាន បើកនៅមជ្ឈមណ្ឌលសន្និសីទអន្តរជាតិនៅទីក្រុងស៊ីដនី (អូស្រ្តាលី) ដោយមាន ការចូលរួមពីនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Malcolm Turnbull និងថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ក្នុងនោះមានវត្តមានរបស់នាយករដ្ឋមន្ត្រី វៀតណាម លោក Nguyen Xuan Phuc។
ពិធីបើកកិច្ចប្រជុំកំពូលពិសេស អាស៊ាន - អូស្ត្រាលី - ảnh 1ពិធីបើកកិច្ចប្រជុំកំពូលពិសេសអាស៊ាន - អូស្ត្រាលី 

ក្រោមប្រធានបទ "បង្កើនសន្តិសុខនិងវិបុលភាពក្នុងតំបន់" កិច្ចប្រជុំកំពូលធុរកិច្ច អាស៊ាន - អូស្ត្រាលី ព្រមទាំង សន្និសីទ អន្តរជាតិប្រឆាំងភេវរកម្ម និងកិច្ចប្រជុំ ពេញអង្គនៃថ្នាក់ដឹកនាំជាន់ខ្ពស់ នឹងប្រព្រឹត្តទៅនៅ ក្របខ័ណ្ឌសន្និសីទ ក្នុងរយៈ ពេល ៣ ថ្ងៃ (ពីថ្ងៃទី ១៦ ដល់ ១៨ ខែមីនា) ។

តាមការគ្រោងទុក ថ្នាក់ដឹកនាំអាស៊ាន និង អូស្ត្រាលី នឹងអនុម័តលើសេចក្តី ថ្លែងការណ៍ទីក្រុងស៊ីដនី និង សេចក្តីថ្លែង ការណ៍រួមនៃសន្និសីទ និង អនុស្សារណៈនៃការយោគយល់គ្នាអាស៊ាន-រដ្ឋាភិបាលអូស្ត្រាលីស្តីពីកិច្ចសហប្រតិបត្តិការ ប្រឆាំងភេរវកម្ម។

ក្នុងសម័យប្រជុំមួយចំនួននេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc គ្រោងទុកនឹង មានការថ្លែងមតិ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន - អូស្រ្តាលី ដោយផ្តោតលើបញ្ហា កិច្ចសហប្រតិបត្តិការអាស៊ាន - អូស្ត្រាលី រួមមាន ការបង្កើនសន្តិសុខវិបុលភាព ក្នុងតំបន់, កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន - អូស្រ្តាលី និង កិច្ចសហប្រតិបត្តិការ ស្តីពីសមុទ្រ ក្នុងតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ