ពិធីបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM)

(VOVWORLD) - កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាប់រយនាក់មកពីប្រទេសជាសមាជិកអាស៊ានចំនួន ១០ ត្រូវបានបើកនាព្រឹកថ្ងៃទី ៤ ខែមីនានៅទីក្រុង Da Nang។ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម និងជាប្រធាន SOM អាស៊ានរបស់វៀតណាមលោក Nguyen Quoc Dung បានអញ្ជើញធ្វើជាអធិបតីក្នុងកិច្ចប្រជុំនេះ។
ពិធីបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) - ảnh 1 ទិដ្ឋភាពនៃពិធីបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន (SOM) (រូបថត៖ vov.vn)

ថ្លែងមតិក្នុងកិច្ចប្រជុំនេះ ប្រធាន SOM អាស៊ាន វៀតណាម លោក Nguyen Quoc Dung បានអះអាងអំពីការប្តេជ្ញាចិត្តរបស់វៀតណាម ក្នុងការបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំ ២០២០ ដែលក្នុងនោះមានការជំរុញដំណើរការកសាងសហគមន៍អាស៊ាន ព្រមទាំងពង្រីកទំនាក់ទំនងកិច្ចការបរទេស និងកែលំអរបៀបធ្វើការររបស់អាស៊ានផងដែរ។ ទាក់ទងនឹងការវិវត្ន៍ដ៏ស្មុគស្មាញនៃជម្ងឺរាតត្បាត Covid-19 លោក Nguyen Quoc Dung  បានបញ្ជាក់ថា វៀតណាមគឺជាគោលដៅទេសចរណ៍ដែលមានសុវត្ថិភាពហើយជំងឺរាតត្បាតក៏ត្រូវបានគ្រប់គ្រងបានល្អប្រសើរផងដែរ។ ក្នុងនាមជាប្រទេសម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំឆ្នាំនេះ វៀតណាមបាននិងកំពុងអនុវត្តវិធានការជាច្រើនដើម្បីធានាសុវត្ថិភាពនិងសុខភាពសម្រាប់  គណៈប្រតិភូទាំងឡាយផងដែរ។

នៅឯកិច្ចប្រជុំនេះ ប្រទេសនានាក៏បានផ្លាស់ប្តូរយោបល់ស្តីពីការអនុវត្តលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន (នៅទីក្រុង Nha Trang ខែមករាឆ្នាំ ២០២០) រួមទាំងជំហានដំបូងក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៦ និងសន្និសីទពាក់ព័ន្ធនានា ដែលគ្រោងនឹងប្រារព្ធធ្វើឡើងនៅទីក្រុង Da Nang ចាប់ពីថ្ងៃទី ៨ ដល់ ថ្ងៃទី ៩ ខែមេសាឆ្នាំ ២០២០។ លើកពីនេះទភទៀត បណ្តាប្រទេសក៏ផ្តល់យោបល់អំពីជំហានអនុវត្តគំនិតផ្តួតផ្តើមនិងអាទិភាពនានាដែលវៀតណាមបានស្នើឡើងក្នុងឆ្នាំ ២០២០ ក្រោមប្រធានបទ“ អាស៊ាន-  តភ្ជាប់និងបន្សាំដោយម្ចាស់ការ»ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ