ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផលិតកម្មពូជបង្កងបច្ចេកទេសខ្ពស់នៅខេត្ត Tra Vinh

ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផលិតកម្មពូជបង្កងបច្ចេកទេសខ្ពស់នៅខេត្ត Tra Vinh - ảnh 1
ពិធីបើកការដ្ឋានសាងសង់មជ្ឈមណ្ឌលផលិតកម្មពូជបង្កងបច្ចេកទេសខ្ពស់នៅខេត្ត Tra Vinh

          (VOV)_​ នាថ្ងៃទី៤មិនា នៅខេត្ត Tra Vinh ( ភាគខាងត្បូង​វៀត​ណាម) ​បានប្រ
ព្រឹត្តទៅពិធីបើកការដ្ឋានសាងសង់ មជ្ឈមណ្ឌលផលិតកម្មពូជបង្កង​បច្ចេកទេសខ្ពស់
នៅខេត្ត Tra Vinh។ 

          ថ្លែងមតិនៅទីនេះ ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្សមាតុភូមិវៀត​ណាម 
លោក Nguyen Thien Nhan បានវាយតំលៃខ្ពស់ការប្តេជ្ញាចិត្តរបស់​ក្រសួង​កសិកម្ម 
និងអភិវឌ្ឍន៍ជនបទ ក៏ដូចជារដ្ឋអំណាចខេត្ត Tra Vinh ក្នុងការបង្កើត​មជ្ឈមណ្ឌល
នេះ។ លោក Nguyen Thien Nhan បានចាត់ទុកថា៖ឆ្នាំ ​២០១៦​ក្នុងសភាពការណ៍ ទោះ
បីស្ថានភាពមិនអំណោយផល ទីផ្សារអន្តរជាតិមានបំរ៉ែបំរួល​ជាច្រើនក្តី ប៉ុន្តែ ទំហំ
ពាណិជ្ជកម្មនាំចេញរបស់វៀតណាមទទួលបានកំរិតខ្ពស់បំផុតពី​មុនមក ដែលក្នុង
នោះមានផ្នែកនាំចេញបង្កង ហើយពីនោះ រួមចំណែកជំរុញខឿនសេដ្ឋកិច្ចស្ថិរភាព។ 
ទោះបីជាសក្ដានុភាពនាំចេញគឺធំធេងណាស់ ប៉ុន្តែ គោលដៅសំខាន់របស់កំណែ
ទម្រង់កសិកម្មគឺធ្វើយ៉ាងណាបង្កើនប្រាក់ចំណូលសំរាប់ប្រជាកសិករ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ